ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីបង្ហោះរូបចិញ្ចៀនជាលក្ខណៈគូស្នេហ៏ហើយ ក៏ស្រាប់តែអ្នកគាំទ្រមានក្រុមអ្នកគាំទ្រសង្ស័យថា កញ្ញា ទេព បូព្រឹក និងលោក ងួន ចាន់ដេវីត កំពុងតែមានទំនាក់ទំនងលើសពីភាពជាអ្នករួមការងារថែមទៀតផង ។
ក្រោយលេចលឺព័ត៌មាននេះ តារាចម្រៀងស្រីប្រចាំផលិតកម្ម កញ្ញា ទេព បូព្រឹក បានលើកឡើងថា "អត់មានទេ សូម្បីតែនាងខ្ញុំក៏ឆ្ងល់ដែរ ម៉េចបានជាបងប្អូនអ្នកគាំទ្រ យល់បែបនេះទៅវិញ ។ យើងគ្រាន់តែជាមិត្តរួមអាជីពច្រៀង នៅផលិតកម្មតែមួយប៉ុណ្ណោះ។ ពួកយើងមិនមានអ្វីលើសពីមិត្តឡើយ ។ តាមនាងខ្ញុំ មើលទៅលើ Comments នោះដូចជាបងប្អូនអ្នកគាំទ្រ គាត់មានបំណងចង់ឲ្យខ្ញុំ និងលោក ដេវីត ច្រើនជាដៃគូនឹងគ្នា ខណៈពួកគាត់បានប្រៀបធៀបពួកយើងទៅ នឹងតារាចម្រៀងដៃគូរបស់កូរ៉េគឺ G-Dragon និង CL ហើយពួកគាត់ចាត់ទុកលោក ដេវីត គឺជា G-Dragon និងនាងខ្ញុំជា CL ហ្នឹងឯង ប៉ុន្តែការពិតទៅ ពួកយើងត្រឹមតែជាមិត្តរួមការងារនឹងគ្នានោះទេ ។ ហើយសម្រាប់រឿងចិញ្ចៀនវិញវាគឺជារឿងផ្ទាល់ខ្លួនរបស់នាងខ្ញុំ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB