CamNews

កីឡាអន្តរជាតិ 

Hazard និង Costa ជួយ​ឲ្យ Chelsea ឡើង​ទៅ​ឈរ​លេខ​៤ វិញ ក្រោយឈ្នះ Southampton ២-០ យប់​មិញ(Video Inside)

(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard និងខ្សែប្រយុទ្ធ Diego Costa បានជួយឲ្យក្រុមភ្ញៀវតោខៀវ Chelsea រក​បាន​៣​ពិន្ទុ​នៅ​ទឹក​ដី​ក្រៅ​ផ្ទះ តាម​រយៈ​ឈ្នះ​ម្ចាស់​ផ្ទះ Southampton ២-០ យប់មិញនេះក្នុង Premier League សប្តាហ៍ទី១០។

អតីតកីឡាករក្លឹប Lille ជនជាតិប៊ែលហ្ស៊ិក Hazard បានរកគ្រាប់នាំមុខឲ្យ Chelsea ត្រឹមចាប់ផ្តើមលេងបាន៦នាទី ក្នុងវគ្គទី១ ដែល​ជា​ការ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ទាំង​ក្នុង​ទឹក​ដី​ពហុកីឡដ្ឋាន Stamford Bridge និងទឹកដីក្រៅផ្ទះ មុនពេលបោះបាល់ឲ្យ​មិត្ត​រួម​ក្រុម Diego Costa រក​បាន​គ្រាប់​ទី​២​ទៀត នៅ​នា​ទី​ទី​៥៥ រហូត​ដល់​បញ្ចប់​នៃ​ការ​ប្រកួត​ពេញ​ម៉ោង ៩០នាទី។

៣ពិន្ទុបន្ថែមនេះដែរ បានធ្វើឲ្យក្រុម Chelsea ឡើងមកឈរនៅចំណាត់ថ្នាក់លេខ៤ បណ្តោះអាសន្នវិញ ដោយមាន២២ពិន្ទុក្នុងជើងទី១ ដោយ​មាន Manchester City ឈរ​នៅ​លេខ​១ Arsenal លេខ២ និង Liverpool លេខ ៣ ដោយសុទ្ធតែឈ្នះក្នុង​សប្តាហ៍​នេះ​ដូចៗ​គ្នា​៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hazard