CamNews

ព័ត៌មានអន្តរជាតិ 

ចិន បញ្ជូនយន្តហោះ ទៅកាន់កោះជម្លោះ ជាមួយជប៉ុន

ប៉េកាំង៖ រដ្ឋាភិបាលចិន បានបញ្ជូន យន្តហោះល្បាត មួយគ្រឿង ទៅកាន់ប្រជុំ ដាវយុ ដែល
កំពុងមានជម្លោះ ជាមួយនឹងប្រទេស ជប៉ុន ដើម្បីគាំទ្រ ដល់នាវាល្បាត មួយចំនួន របស់ខ្លួន
ដែលកំពុងតែ មានវត្តមាននៅ តំបន់កោះ ដែលជប៉ុនហៅថា ស៊ិនកាគុ នោះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយថា យន្តហោះខាងលើនេះ ត្រូវបានបញ្ជូន ទៅ
កាន់ប្រជុំកោះជម្លោះ តាំងពីព្រឹកថ្ងៃព្រហស្បតិ៍ កន្លង ទៅនេះម្ល៉េះ ដើម្បីត្រួតពិនិត្យ ស្ថានការណ៍
ទូទៅពីលើអាកាសតែម្តង ក្រោមការពីបញ្ជា ពីកងកម្លាំងជើងទឹកចិន។

គួរបញ្ជាក់ផងដែរថា យន្តហោះដែលត្រូវបានប្រទេសចិនបញ្ជូន ទៅខាងលើនេះ ជាប្រភេទ
B-3837 ដោយវាបានទៅដល់ដែនទឹក នៃប្រជុំកោះជម្លោះ នៅវេលាម៉ោង ១០ព្រឹក ម៉ោងនៅ
ក្នុង តំបន់ កាលពីថ្ងៃព្រហស្បតិ៍។ វាត្រូវបានកំណត់ឲ្យ រួមសហការណ៍ជាមួយ កងនាវាល្បាត
បន្ទាប់ពីស្ថានការណ៍ ទូទៅ ហាក់មានភាពស្ងប់ស្ងាត់ កាលពីពេលថ្មីៗ កន្លងទៅនេះ  ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ