CamNews

តារា 

ទីបំផុត Jennifer Lopez បានលែងលះជាមួយនិង ស្វាមីហើយបន្ទាប់ពី ផ្តាច់ការទាក់ទងអស់ ៣ ឆ្នាំ

ទីបំផុត តារាចំរៀងស្រី Jennifer Lopez និងអតីតស្វាមី Marc Anthony បានលែងលះគ្នាជាផ្លូវការ តាមច្បាប់ លិខិតស្នាមត្រឹមត្រូវហើយ បន្ទាប់ពីបាន ប្រកាសអំពីការ បែបបាក់ស្នេហាកាលពី ៣ ឆ្នាំមុន ។



Jennifer និង Marc បានរៀបការជាមួយគ្នា តាំងតែពីឆ្នាំ ២០០៤ មកម្ល៉េះនៅឯ Beverly Hill ដែល អ្នកទាំង ២ បានផ្តល់កំណើត ដល់កូនភ្លោះ ២ នាក់គឺ Max និង​ Emme ។ អ្នកទាំង ២ បានកសាង គ្រួសារដ៏មាន ក្តីសុខបានរយៈពេល ៧ ឆ្នាំរហូតដល់ឆ្នាំ ២០១១ ទើបពួកគេ បានប្រកាសទៅកាន់ សាធារណថា ពួកគេសំរេចចិត្ត កាត់ចំណងអាពាហ៍ពិពាហ៍ របស់ពួកគេហើយ ។ រឿងរ៉ាវក៏បាន ចាប់ផ្តើមឡើងដោយ Marc បានដាក់ពាក្យ ទាមទារសិទ្ធិចិញ្ចឹមកូន ភ្លោះទាំង ២ ក្នុងឆ្នាំ ២០១២ រួមជាមួយនិង លិខិតសុំលែងលះ ។ បន្ទាប់មកដល់ខែ វិច្ឆិកា ២០១៣ Jennifer ក៏ដាក់ពាកប្តឹងសង វិញដោយ ទាមទារសិទ្ធិ ចិញ្ចឹម Max និង Emme ដូចគ្នា ហើយនាងក៏បាន ដាក់ពាក្យសុំប្តូរឈ្មោះ នាងពី Jennifer Muniz (ឈ្មោះប្តូរពេលរៀបការ) ទៅជាឈ្មោះនាង Jennifer Lopez វិញ ។ តាម ពិតទៅការ លែងលះរបស់នាង អាចចប់សប់គ្រប់ តាំងតែពីខែមិនា មកម្ល៉េះតែដោយសារតែមាន បញ្ហាការតុលាការ ក៏ទើបតែមកដល់ថ្ងៃនេះ ទើបបានប្រកាសសាលក្រម និងការកាត់ក្តី ។


Max និង Emme

គួរបញ្ជាក់ផងដែរថា បើទោះបីជា Jennifer Lopez និង Marc Anthony បានបែកគ្នាមែន តែពួកគេ នៅតែជាមិត្តល្អ ហើយបានធ្វើការ ជាមួយគ្នាក្នុងកម្មវិធី ទូរទស្សន៍ Q'Viva' The Choosen យ៉ាង រលូនផងដែរ ។ Jennifer នាងធ្លាប់បានរៀបការអស់ ៣ ដងទៅហើយដែល លើកទី ១ ជាមួយ និង Ojani Noa (1997-1998) ទី ២ ជាមួយនិង Cris Judd (2001-2003) ហើយលើកទី ៣ ក៏បាន មកដល់ Marc នេះវិញដែលធ្លាប់រៀបការ អតីតបវរកញ្ញា ចក្រវាឡ Dayanara Torres (2000-2004) ៕ 

 

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline 


Tags: star singer jennifer lopez marc anthony