CamNews

តន្រ្តី 

"Bitch I'm Paid" Chris Brown ច្រៀងដៀល Rihanna?

កាលពីពេលថ្មីៗនេះ Chris Brown ទើបនឹងបានចេញនូវបទចម្រៀងថ្មីរបស់គេដែលមាន
ចំណងជើង
ថា "Bitch I'm Paid" ដែលអ្នកទាំងអស់គ្នាគេមើលទៅឃើញថាបទចម្រៀង
នេះគឺបែបប្រហែលជា
គេចង់ដៀលដល់ Rihanna ដែលជាសង្សារចាស់របស់ខ្លួនហើយ
មើលទៅ។


បើនិយាយទៅ Chris Brown ទើបតែនឹងឡើងកូដវិញប៉ុន្មានខែប៉ុណ្ណោះក្រោយពេលបាត់មុខប៉ុន្មានឆ្នាំ
មូលហេតុដែលនាំអោយគេបាត់មុខគឺដោយសារតែមុនថ្ងៃទទួល Grammy កាលពីឆ្នាំ ២០០៩ តារា
ចម្រៀង Chris Brown ដែលកំពុងតែមានសម្ព័ន្ធស្នេហាជាមួយ Rihanna បានបង្កជម្លោះជាមួយនឹង
នាង Rihanna ដែលជាសង្សាររហូតដល់មានការប្រើហិង្សាទៅលើ Rihanna ក្រោយមកតុលាការបាន
កាត់ទោសអោយ Chris ដើរលាងបង្គន់ និងបោសសំរាមក្នុងសហគមន៍ចំនួន ៦ ខែ។ Chris Brown បាន
ត្រលប់មកសិល្បះវិញកាលពីប៉ុន្មានខែមុនដោយបានឈ្នះពានរង្វាន់ Grammy ជាមួយនឹងបទចម្រៀង
ដែលច្រៀងជាមួយនឹង Rihanna ហើយបើមើលទៅ Rihanna ក៏បានលើកលែងទោសអោយអតីត
មិត្តប្រុសរូបនេះផងដែរ។ តែចំពោះបទចម្រៀង Bitch I'm Paid នេះវិញវាដូចជាមានលក្ខណដៀល
បញ្ឆិតបញ្ឆៀងដែលនាំអោយគេគ្រប់គ្នាយល់ថា Chris គឺចង់តិះដៀលដល់ Rihanna។
 

ដោយ៖ Blank
ប្រភពពី៖ hollywoodlife 


Tags: Rihanna Chris Brown