ផ្ទះរបស់លោកឧកញ៉ា តាំង សេងហាក់ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញ
ថ្មី ខណ្ឌសែនសុខ ត្រូវក្រុមសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ចុះឆែកឆែ និង
បានរកឃើញ ម៉ាទឹកកកចំនួន ២កញ្ចប់ធំ ម្ស៉ៅស ចំនួន ៧ខាំ និងគ្រឿងញៀន ១០កញ្ចប់តូច។
លោក សឿង ណុល នាយការិយាល័យ ប្រឆាំងគ្រឿង ក្រសួងមហាផ្ទៃ និងលោក ជា ម៉េត ព្រះ
រាជអាជ្ញារង បានដឹកនាំសមត្ថកិច្ច ចុះប្រតិបត្តិការឆែកឆែ ផ្ទះខាងលើ នៅវេលាម៉ោង ១ និង ២០
នាទី រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។ ផ្ទះខាងលើត្រូវគេស្គាល់ថា ជាផ្ទះ លោកឧកញ៉ា
តាំង សេងហាក់ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាន ម៉ាទឹកកកចំនួន ២កញ្ចប់ធំ ម្ស៉ៅស ចំនួន ៧ខាំ
និងគ្រឿងញៀន ១០កញ្ចប់តូច រួមទាំងរថយន្ត ពីរគ្រឿង ម៉ាកគា ពាក់ស្លាក លេខ ភ្នំពេញ 2R-
7453 និងកាមរីមួយគ្រឿង ម៉ូតូចំនួន ៩គ្រឿង ទូរស័ព្ទ៩គ្រឿង ម៉ាស៊ីនថត៤គ្រឿង រួមនិងសម្ភារៈ
ផ្សេងមួយចំនួនទៀត។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន លោកឧកញ៉ា តាន់ សេងហាក់ និងប្រពន្ធ កូនស្រី
ម្នាក់ កូនប្រុស២នាក់ ព្រមទាំងជនជាតិចិន ៣នាក់ និងខ្មែរ ១១នាក់ផងដែរ។
ដោយ ៖ សីហា
ប្រភព ៖ CEN