CamNews

កីឡាអន្តរជាតិ 

Man City គ្រោងនឹងបោះទុនដល់ទៅ ៦៧ លានផោន លើកីឡាករខ្សែប្រយុទ្ធកណ្ដាល Real Madrid

ព័ត៌មានកីឡា៖​ Man City គ្រោងនឹងបោះទុនដល់ទៅ ៦៧ លានផោន លើកីឡាករខ្សែប្រយុទ្ធកណ្ដាលរបស់​ Real Madrid ឈ្មោះថា Isco ខណៈដែល Liverpool បានត្រឹមតែម៉ាសម្លឹង​ស្ទើរតែជ្រុះភ្នែក ។ 

យោងតាមគេហទំព័រអន្ដរជាតិមួយ បានឲ្យដឹថា​ Man City បានរៀបចំកន្លែង និង បោះទុនដល់ទៅ ៦៧ លានផោន ដើម្បីដេញថ្លៃយក កីឡាករ Isco ចូលមកកាន់ទឹកដីរបស់ខ្លួន ។ ស្របពេលនៃ ការរៀបចំកន្លែងនេះ Man City ទំនងគ្រោងនឹង លក់កីឡាករ Samir Nasri ឲ្យទៅកាន់ក្រុម Juventus ក្រោយពីមួយរយៈមុន ក្រុម ក៏ទទួលបានការទាក់ទងយ៉ាងស្និតស្នាល បន្ទាប់ពី Paul Pogba កំពុងផ្ទុះឡើងនូវព័ត៌មានចាកចេញពី ​Juventus ។ 

ស្របនឹងការត្រៀមខ្លួនដេញថ្លៃនេះ Liverpool ក៏បានលេចធ្លាយដំណឹង ជាយូរណាស់មកហើយ លើទំនាក់ទំនង ទីផ្សារកីឡាករ Isco ប៉ុន្ដែរហូត​មកទល់ពេលនេះ ដំណឹងដូចជាស្ងាត់ គ្មានសកម្មភាពទាល់ទេសោះ ។ រីឯ Man City ថ្វីត្បិតតែមានអំនាច​គ្របដណ្ដប់ខ្លាំង ប៉ុន្ដែក្រុម​នៅតែស្ថិតក្នុងគំនៀប ច្បាប់នៃការចំណាយ​​ របស់ UEFA ប្រសិនបើក្រុម មិនអាចលក់ចេញកីឡាករណាម្នាក់ដាច់នៅក្នុងរដូវកាលនេះ។ ដូច្នោះ ប្រសិន​ចង់សម្រេចបានគោលបំណងនេះ ក្រុម មានតែលក់ Samir Nasri ឲ្យទៅកាន់ក្រុម Juventus យ៉ាងឆាប់រហ័ស ។​


ដោយ៖ អឿ អ៊ុយ

ប្រភព៖ .footballfancast


Tags: Sport News Manchester City