CamNews

តារា 

Hot: Ronaldo ទាមទារចាកចេញពី Real Madrid

រឿងដែលកីឡាករឆ្នើម Ronaldo ធ្វើការទាមទារចាកចេញពី Real កំពុងតែធ្វើឲ្យអ្នក
គាំទ្រ
ក្លឹប Real ( Madridista ) មានការច្របូកច្របល់យ៉ាងខ្លាំង។

ជាមួយការស៊ុតបញ្ចូលសំណាញ់របស់ Granada កាលពីយប់ថ្ងៃអាទិត្យដែលបានជួយឲ្យ Real
ដណ្តើមបានជ័យជំនះ(3-0), Ronaldo រកបានគ្រាប់បាល់សរុប 150គ្រាប់ឲ្យ Real ក្រោយពីធ្វើ
ការប្រកួតបាន 149ប្រកួត។ លទ្ធផលនេះ បានធ្វើឲ្យ CR7 លោតចូល top 10 ខ្សែប្រយុទ្ធឆ្នើម
បំផុតក្នុងប្រវត្តិសាស្ត្រក្លឹបបាល់ទាត់ស្តេចអេស្បាញ។

Ronaldo មិនបានសប្បាយចិត្តទេ នៅពេលទាត់បាល់បញ្ចូលទីបានសំរេច ធ្វើឲ្យមនុស្សជាច្រើន
នៅពេលនោះមានការងឿងឆ្ងល់ដោយមិនយល់មូលហេតុ ហេតុអ្វីបានដូច្នេះ។ ប៉ុន្តែក្រោយនោះ
Ronaldo បានធ្វើឲ្យទស្សនិកជនមិនតិចឡើយមានការភ្ញាក់ផ្អើលជាមួយនឹងសំដីដែលនិយាយថា
ចង់ចាកចេញពី Bernabeu។ ជាការស្រាយបញ្ជាក់ទៅអ្នកសារព័ត៌មាន, CR7 គ្រាន់តែនិយាយថា:
” ខ្ញុំមិនសប្បាយចិត្ត ហើយក្លឹបដឹងហេតុអ្វីបានដូច្នេះ"។ 

Ronaldo នឹងចាកចេញពី Bernabeu?

មិនទាន់មានប្រតិកម្មអ្វីពីក្លឹបឆ្លើយតបនឹងសំដី ចង់ចាកចេញរបស់ Ronaldo នៅឡើយទេ ប៉ុន្តែ
ច្បាស់ណាស់ថានៅ Bernabeu កំពុងតែមានបញ្ហា។ រឿងមិនចុះសំរុងគ្នារវាងក្រុមកីឡាករអេ
ស្បាញ(Casillas, Ramos, Alonso, Albiol) និងពរទុយហ្គាល់(Ronaldo, Pepe, Coentrao) តាំងពី
យូរមកហើយនោះ បានធ្វើឲ្យបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ Real មិនសូវជាបានស្ងប់ស្ងាត់
ប៉ុន្មានឡើយ។ ប្រសិនបើប្រធានក្លឹបលោក Perez និងគ្រូបង្វឹកលោក Mourinho មិនបានដោះ
ស្រាយឲ្យ Ronaldo ស្ងប់ចិត្តទេ ហើយបណ្តោយឲ្យកីឡាកររូបនេះចាកចេញទៅ នោះនឹងជាការ
បាត់បង់ដ៏ធំមួយសំរាប់ Real Madrid៕

 

ដោយ៖ សិលា
ប្រភព៖ 24h


Tags: ronaldo leave real madrid cr7 football star sports