CamNews

តារា 

អតីត​តា​រា​ចម្រៀង The Voice នាង Christina Grimmie ត្រូវ​ឃាតក​បាញ់​ស្លាប់ ខណៈ​កំពុង​ច្រៀង​លើ​ឆាក

(បរទេស)៖ អតីតតារាចម្រៀង The Voice America នាង Christina Grimmie ត្រូវបានមហាជនរន្ធត់ចិត្តជាខ្លាំងចំពោះការ​បាត់​បង់​រូប​នាង​ បន្ទាប់​ពី​ត្រូវ​ឃាតក​បាញ់ស្លាប់កំឡុងពេលសម្តែងនៅលើឆាកតន្ត្រីកាលពីរាត្រីថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ នៅទីក្រុង Orlando រដ្ឋ Florida ។

តារាចម្រៀង វ័យ២២ឆ្នាំរូបនេះត្រូវបុរសម្នាក់បាញ់ចំក្បាលស្លាប់នៅចំពោះមុខអ្នកគាំទ្រជាច្រើននាក់ ខណៈពេលកំពុងឡើង​ច្រៀង​លើ​ឆាក​​តន្ត្រី ហើយ​ជន​សង្ស័យ​ជាឃាតកក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយផងដែរ តែមិនមាននរណា រងរបួសទៀតទេ។

គួរបញ្ជាក់ផងដែរថា  Grimmie គឺជាតារាចម្រៀងម្នាក់ដែលធ្លាប់ប្រលងកម្មវិធី The Voice America ក្នុងឆ្នាំ២០១៤៕





ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: The voice cambodia The Voice Int news