CamNews

កំសាន្ត 

ខាត់ សុឃីម រង​ទុក្ខ​ធំ ​ឪពុក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ត្រូវ​ចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ

(ភ្នំពេញ)៖​ តារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ថ្មីៗនេះបានជួបបញ្ហាក្នុងគ្រួសារ ដោយសារតែលោកឪពុកជាទីស្រឡាញ់របស់នាង បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវវះកាត់ និងកំពុងសម្រាកព្យាបា​ល នៅក្នុងមន្ទីពេទ្យខេត្តសៀមរាប ដែលធ្វើឲ្យ​អ្នកនាង ខាត់ សុឃីម កំពុងតែពិបាកចិត្តយ៉ាងខ្លាំង។

តាមរយៈការសរសេរបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន របស់​អ្នកនាង ខា​ត់ សុឃីម បានសរសេររៀបរាប់ថា« ពុកខ្ញុំឈឺទៀតហើយ អីឡូវកំពុងចូលសង្គ្រោះបន្ទាន់ នៅមន្តី​ពេទ្យ សូមព្រះតាមថែរក្សាពុកឲ្យឆាប់ជា ​។ ​ក្នុងចិត្តមិនសប្បាយទេ ព្រោះចិត្តនឹកគិតដល់ពុក កូនៗធ្វើការមិនទាន់ចប់ទេ ពុកអើយ អរគុណដល់ប្តីសំលាញ់ និងអាភឿនណាចា៎ មកដល់ហើយ ពុកឆាប់ជាណាពុក កូនពិតជាពិបាកចិត្តណាស់ ធ្វើការឲ្យគេមិនចង់កើត..»។

ឆ្លើយតបការសួរ នាំពីទស្សនិកជនតារាសម្តែងអ្នកនាង ខាត់ សុឃីម បានឲ្យដឹងទៀតថា «លោកពុករបស់ខ្ញុំគាត់បានធូរបន្តិចហើយ អរគុណមហាមិត្ត គាត់សង្រោះនៅសៀមរាប ។សូមអរគុណមិត្តរូមការងារ ផ្តល់កំលាំងចិត្តខលសួរសុខទុក្ខ។ គេហទំព័រ Khmertalking មិនទាន់អាចទំនាក់​ទំនង ដើម្បីសួរនាំពីជំងឺលោក លីវ ខាត់ ឪពុករបស់តារាស្រីអ្នកនាង ខាត់ សុឃីម បាននៅ​ឡើ​យទេ នាព្រឹកថ្ងៃទី២៨ ខែមករា នេះ »។

ទោះបីជាយ៉ាងណា ក្រោយពីទទួលបានដំណឹង នៃការធ្លាក់ខ្លួនឈឺធ្ងន់ ពីសំណាក់ឪពុករបស់ អ្នកនាង ខាត់ សុឃីម គេសង្កេតឃើញទស្សនិកជនគាំទ្រ និងអ្នកនិយមលេងហ្វេសប៊ុក​ជា​ច្រើន​ បានផ្ញើសារសួរនាំ ពីអាការៈជំងឺព្រមទាំងជូនពរ ឲ្យឪពុកអ្នកនាង ខាត់ សុឃីម គឺលោកតា លីវ ខាត់ ឆាប់ជាសះ​ស្បើ​យ ពីជំងឺផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: Khat sokhem Star news local news