CamNews

ភាពយន្ត 

ផលិតកម្មហូលីវូដ 20th Century Fox ត្រូវបានបុរសម្នាក់ផ្តឹង ពីបទធ្វើអោយគាត់ មានសុបិន អាក្រក់

បុរសម្នាក់ រស់នៅរដ្ឋ Los Angeles បានអះអាងថា គាត់បានទទួល សំពាធនិងការ យល់សប់អាក្រក់​ ជាច្រើន បូកជាមួយនិង ការខ្លាចនៃសំលេងខ្លាំង ដែលវាកើតឡើង មកលើរូបគាត់ ដោយសារ តែ ការថតភាពយន្ត របស់ផលិតកម្ម 20th Century Fox ។

0307-century-fox-logo-01

បុរសម្នាក់នោះ មានឈ្មោះថា John Drinkwater បានដាក់ពាក្យបណ្តឹង ទៅតុលាការ ប្តឹងផលិតកម្ម 20th Century Fox បន្ទាប់ពីគាត់ កើតមានជំងឺ សុបិនអាក្រក់ និងភ័យតក់ស្លត់ ជាមួយនិងសំលេង ។ លោក John Drinkwater បានប្រាប់ថា កាលពីថ្មីកន្លងទៅនេះ ក្នុងខែមិនា 20th Century Fox បានចុះ ទៅ ថតរឿងទូរទស្សន៍មួយ នៅតំបន់ Sherman Oaks ដែលជាតំបន់ ដែលគាត់រស់នៅ ។ ការថត នោះ មានសំលេងកាំភ្លើង និងសំលេងកង់ឡាន ដែលបើកប្រដេញគ្នា ដើម្បីថតឈុត ក្នុងរឿង ទូរទស្សន៍នោះ ដែលធ្វើអោយ វាបង្កើតទៅជា សុបិនអាក្រក់ ដល់លោក John ។ គាត់បន្តថា បើ ទោះបីជា ការថតបាន បញ្ចប់មែន តែសំលេង ទាំងនោះដែល ដក់ជាប់ក្នុង ខួរក្បាលគាត់ មិនបញ្ចប់ ឡើយ ។ មិនត្រឹមតែ សុបិនអាក្រក់នោះទេ ឥលូវនេះ គាត់មានភាព ភ័យខ្លាចជាមួយនិង ក្រុមការ ងារ ថតភាពយន្តទៀត ដូចជាពេលណា គាត់ឃើញមាន មនុស្សដែល ស្លៀកពាក់ ស្រដៀងនិង ក្រុមការងារ ថតភាពយន្ត នោះគាត់នឹង ចាប់ផ្តើមភិតភ័យ ។


ក្រៅពីនេះ គាត់ក៏អះអាងថា ឥលូវនេះគាត់ មានការប៉ះទង្គិច សតិអារម្មណ៍ ទាក់ទងនិង  សំលេង ទៀត (Phonophobia) ដែលវាជាជំងឺ ខ្លាចសំលេង ដែលធ្វើអោយ អ្នកជំងឺភិតភ័យ ភ្លាមៗ ពេល ណាដែល លឺសំលេងផ្សេងៗ ។ យើងចាំមើលថា តុលាការ គាត់ដោះស្រាយ៉ាងណាទៅវិញ ៕


ប្រែសម្រួល ៖ លីលី
ប្រភព ៖ tmz 


Tags: hollywood 20th century fox los angeles