CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ តារាសម្តែងប្រុសអាមេរិក រួចផុតពីសេចក្តីស្លាប់ ខណៈរថយន្តទំនើប ឆាបឆេះ យ៉ាងសន្ធោសន្ធៅ

ព័ត៌មានអន្តរជាតិ ៖​ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ  ដែលទើបតែបានចេញផ្សាយ​​​​   កាលពីពេលកន្លងទៅនេះ​បានគូសបញ្ជាក់អោយដឹង
ថា    តារាសម្តែងប្រុសជើងចាស់  របស់សហរដ្ឋអាមេរិក  លោក Dick Van Dyke ត្រូវបានរក
អោយឃើញថា   បានរួចផុតពីសេចក្តីស្លាប់  ដោយមិនបានទទួលរងរបួសអ្វីនោះទេ  ខណៈ
ពេលដែលរថយន្តទំនើប   Jaguar  ដែលគាត់កំពុងតែបើកមួយគ្រឿងនោះ  បានហុយផ្សែង
និងឆាបឆេះស្ទើរតែទាំងស្រុង ។

គួររំឭកផងដែរថា  ករណីឆាបឆេះរថយន្តទំនើបយ៉ាងសន្ធោសន្ធៅ  ដោយមិនទាន់បានដឹង
មូលហេតុ របស់តារាសម្តែងប្រុស  អាមេរិកមួយនេះ     ទើបតែបានកើតឡើងកាលពីពេល
កន្លងទៅនេះ     នៅឯរដ្ឋ  Los Angeles  ។  លើសពីនេះ​ ប្រភពសារព័ត៌មានដដែលក៏បាន
ចេញផ្សាយបន្ថែម  នូវវីដេអូថតបានស្រស់ៗផងដែរ  ពីសំណាក់ក្រុមមនុស្សៗដែលជាអ្នក
ធ្វើដំណើរដូចគ្នា។ ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់  ថាតើរថយន្តទំនើបនោះ អាចឆេះបាន
យ៉ាងណានោះ តាមដានទស្សនាវីដេអូឃ្លីបខ្លី ដែលមាននៅខាងក្រោមនេះ បន្តិចទៅ  ៖

* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ជាបន្តបន្ទាប់ ៖

- ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនីយ
ដ្ឋានមួយកន្លែង

- រិះគន់ពេញប្រព័ន្ធអ៊ិនធើណេត ខណៈលេចធ្លាយ រូបថតយុវវ័យ សិចតាមទីសាធារណៈ
- តោះទៅមើល តារាបរទេសល្បីៗ កាលពីនៅក្មេង បន្តិចទៅមើល

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ


Tags: Dick Van Dyke Car Blaze Horrible car crash US actor Los Angeles USA