អ្នកគ្រប់គ្រងធនាគារជាតិ នៅឥណ្ឌា ត្រូវបានគេផ្ដល់ប្រាក់ខែ ច្រើនជាងអ្នកលក់នំប៉័ង hamburger
របស់ហាង McDonald និង Burger King នៅព្រលានយន្ដហោះ Los Angeles តែបន្តិចប៉ុណ្ណោះ។
លោកស្រី Arundhati Bhattacharya ជាអគ្គនាយិកានៃធនាគារជាតិឥណ្ឌា
នេះគឺជាការប្រៀបធៀបដ៏ត្រឹមត្រូវ ព្រោះថា បុគ្គលិកលក់នំប៉័ង hamburger នៅព្រលានយន្ដហោះ
Los Angeles ទទួលបានប្រាក់បៀវត្ស ប្រហែល ១១,៣ដុល្លារ/ម៉ោង ចំណែកអគ្គនាយកធនាគារ
ជាតិនៅឥណ្ឌា ទទួលបានប្រាក់បៀវត្ស ប្រហែល ១១,៤ដុល្លារ/ម៉ោង។
បណ្ដាអ្នកគ្រប់គ្រងធនាគារនៅឥណ្ឌា ក៏មិនបានទទួលអត្ថប្រយោជន៍ផ្សេងៗ បើធៀបនឹងតំណែង
ដូចគ្នា នៅអាមេរិក ៖ រថយន្ដមួយគ្រឿង អ្នកបើកបរម្នាក់ និងផ្ទះស្នាក់នៅដោយមិនគិតថ្លៃ។
ជាក់ស្ដែង ធនាគារជាតិធំៗចំនួន ៥ របស់ឥណ្ឌា បានផ្ដល់ប្រាក់បៀវត្ស ២,៥លានរូពី/ឆ្នាំ ដល់អ្នក
គ្រប់គ្រងថ្នាក់កំពូលរបស់ខ្លួន (ប្រហែលជាង ៣២.៤០០ដុល្លារអាមេរិក) នេះបើយោងតាមទិន្នន័យ
ថ្មីបំផុត។
នៅពេលគេចែកជាមធ្យម (៦០ម៉ោង រួមទាំងថ្ងៃសៅរ៍) នោះគេឃើញថា ក្នុង ១ម៉ោង បណ្ដាអគ្គ
នាយកធនាគារជាតិ ទទួលបាន ១០៥ រូពី គឺប្រហែលនឹង ១១,៤ដុល្លារអាមេរិក។ បុគ្គលិកធម្មតា
ម្នាក់នៃធនាគារជាតិ ទទួលបានប្រាក់ខែជិត ២០.០០០រូពី/ខែ ស្មើនឹង ១,៧ដុល្លារ/ម៉ោង។ រីឯធនា
គារឯកជន ក៏ផ្ដល់ប្រាក់ខែតិច ពោលគឺច្រើនជាងនេះ តែ ៥%ប៉ុណ្ណោះ។
កត្តាប្រាក់ខែទាប បានបណ្ដាលឱ្យធនាគាររដ្ឋ ខ្វះសមត្ថភាពដើម្បីប្រកួតប្រជែងនៅលើទីផ្សារ
ហិរញ្ញវត្ថុ នេះបើតាមរបាយការណ៍ពីធនាគារកណ្ដាលរបស់ឥណ្ឌា។ ប្រាក់ខែទាបនៅបណ្ដាធនា
គារជាតិ ក៏ធ្លាប់ជាកត្តាមួយ ធ្វើឱ្យបុគ្គលិករាប់លាននាក់ ព្រមានអំពីការធ្វើកូដកម្មនៅក្នុងខែមិនា
ខាងមុខ ប្រសិនសំណើរដំឡើងប្រាក់ខែ ១៩,៥% មិនត្រូវបានគេយល់ព្រម។
អ្នកដុតនំរបស់ហាង McDonald ទទួលបានប្រាក់ខែខ្ពស់
ការប្រៀបធៀបជាមួយចិន
នៅប្រទេសចិន ធនាគារជាតិធំៗចំនួន ៥ ផ្ដល់ប្រាក់បៀវត្ស ១,៧លានយ័ន ដល់បុគ្គលិករបស់ខ្លួន
ហើយបើគិតជាមធ្យម ស្មើនឹង ២៧,២០០ដុល្លារ/ឆ្នាំ រួមទាំងប្រាក់ខែ ប្រាក់រង្វាន់ និងអត្ថប្រយោជន៍
ផ្សេងៗ។ បណ្ដាធនាគារឯកជន បានផ្ដល់ប្រាក់បៀវត្សច្រើនជាងនេះ ៣០% នេះបើតាមរបាយ
ការណ៍ប្រចាំឆ្នាំ។ ដោយឡែក បុគ្គលិកថ្នាក់កណ្ដាលនៃធនាគារឯកជន ទទួលបានប្រាក់រង្វាន់
ច្រើនជាងទ្វេដង ធៀបនឹងបុគ្គលិកធនាគារជាតិ។
បុគ្គលិកធនាគារជាតិ មានបទពិសោធ និងសមត្ថភាពខ្សោយ
ក្រោយពីបានធ្វើការជាច្រើនសិបឆ្នាំនៅធនាគារជាតិ បុគ្គលិកទាំងឡាយ ត្រូវបានគេជឿថា នៅតែ
ខ្វះសមត្ថភាព និងមានបទពិសោធទាប បើធៀបនឹងបុគ្គលិកធនាគារឯកជន។ ប៉ុន្ដែ បណ្ដាបុគ្គ
លិកធនាគារជាតិឥណ្ឌា ហាក់មិនចង់បោះបង់ការងារនេះ ព្រោះថា ពួកគេនឹងទទួលបានប្រាក់បៀ
វត្សនៅពេលចូលនិវត្តន៍៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Bloomberg