CamNews

ព័ត៌មានអន្តរជាតិ 

ទៅមើល ផែនទី សរបញ្ជាក់អោយឃើញ​ ពីការធ្វើដំណើរ បងប្អូនជនជាតិចិន នាឱកាស បុណ្យចូលឆ្នាំ

ព័ត៌មានអន្តរជាតិ ៖ ខណៈប្រព័ន្ធបច្ចេកវិទ្យា ពិភពលោក កាន់តែទំនើប បណ្តាញទំនាក់ទំនងសង្គម ចិន Baidu បានតម្លើងនូវផែនទីផ្សាយផ្ទាល់មួយសរបញ្ជាក់អោយឃើញ ពីការធ្វើដំណើរដ៏មមាញឹក របស់បងប្អូនជនជាតិចិន នាឱកាសមកដល់នៃ កម្មវិធីបុណ្យចូលឆ្នាំ​ ប្រពៃណីជាតិរបស់ពួកគេ នេះ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស cnn ។

គួរបញ្ជាក់ផងដែរថា ផែនទីមួយនេះ តែងតែធ្វើការ អាប់ដេត រាល់មួយម៉ោងម្តង ជាមួយនឹងទិន្នន័យ ដែលទទួលបាន តាមរយៈទូរស័ព្ទដៃ របស់បងប្អូនជនជាតិចិន ទាំងអស់ ដែលបានធ្វើដំណើរ ទៅ ទូទាំងប្រទេស ។ អ្នកប្រើប្រាស់ ទាំងអស់ អាចចុចចូលទស្សនា ថាតើ ផ្លូវណាមួយ ឬក៏ទីក្រុងណា មួយ មានចរាចរណ៍មមាញឹក អោយពិតប្រាកដ ។

គួររំឭកផងដែរថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ចិន គឺជាវេលាដ៏មមាញឹកខ្លាំងបំផុតមួយ ដោយ នៅក្នុងនោះ ក្រុមមនុស្សជាង ១,៣ ពាន់លាននាក់ បានផ្អើលនាំគ្នា ធ្វើដំណើរ ចាកចេញអំពីទីក្រុង ទៅកាន់ទីជនបទ ដើម្បីទៅលេង បងប្អូនរបស់ខ្លួន​ ដែលនៅស្រុកកំណើត ។

ខណៈប្រទេសនេះ​ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ទាក់ទិនទៅនឹង វិស័យឧស្សាហកម្ម រាល់បេក្ខ ភាពដែលជា ក្រុមមនុស្សធ្វើដំណើរមករកការងារធ្វើ ត្រូវបានគេទទួលស្គាល់ថា ជាកម្មករចំណាក ស្រុក ដោយនៅក្នុងនោះ ពួកគេ ពុំទទួលបានសិទ្ធិស្របច្បាប់ របស់ខ្លួន ខណៈមានវត្តមាននៅទីប្រ ជុំជន ឬក៏នៅតាមទីតាមទីក្រុងជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖​cnn


Tags: China Beijing Hong Kong Shanghai Int news Unt news Lunar New Year