CamNews

តារា 

សំណាង! បើគ្មានស្វាមីទេ នាង Pat ប្រហែលជាមិនអាចនាំកូនមកដល់ផ្ទះបានឡើយ ព្រោះ....

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីកូនប្រុសបានចាប់កំណើតរួចមកហើយ នាង Pat napapa ត្រូវបានគ្រូពេទ្យតម្រូវឲ្យសម្រាកនៅមន្ទីរពេទ្យជាច្រើនថ្ងៃ ទម្រាំតែនាងមានសុខភាពល្អរឹងមាំដូចដើមវិញ ។ 

ប្រភពដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី​ ១៧ ខែកុម្ភៈម្សិលមិញនេះ តារាស្រីថៃរូបនេះបាននាំកូនប្រុសជាទីស្នេហាត្រលប់ទៅផ្ទះវិញ ក្រោយពេលដែលគ្រូពេទ្យអនុញ្ញិត ដោយមានស្វាមីជាអ្នកបើកបរដោយផ្ទាល់តែម្តង គឺ លោក Akarakit worarojcharoendet ។ 

គួរបញ្ជាក់ឲ្យដឹងថា កូនប្រុសរបស់តារានាង Pat napapa បានកើតនៅថ្ងៃទី ១៣ ខែកុម្ភៈ ហើយមានទម្ងន់ប្រហែលជាង ៣គីឡូឯណោះ រីឯសប្បុរសស្បែក និងមុខមាត់គឺកាត់ទៅម្តាយបន្តិច និងឪពុកបន្តិច ៕








ប្រែសម្រួល ៖  គន្ធា


ប្រភព ៖ sanook


Tags: Pat napapa Akarakit worarojcharoendet