ថៃ ៖ ដោយសារតែមនុស្សពីរនាក់រស់នៅមិនចុះសម្រុងគ្នាដូចគ្នាហើយ ទើបនាង Baifern Pimchanok និងលោក Top Jaron សម្រេចចិត្តចែកផ្លូវគ្នា តែទោះបីជាយ៉ាងណាក៏ដោយចុះ តារាស្រីរូបនេះមិនចង់បញ្ជាក់ថា អ្នកណាខុសអ្នកណាត្រូវនោះឡើយ ។
ក្រោយពីបែកគ្នាដោយមិនបានបញ្ជាក់មូលហេតុឲ្យលម្អិតនោះ ក៏ចេញតែមានពាក្យចចាមអារាមជារឿយថា នាង Baifern Pimchanok ចែកផ្លូវគ្នាជាមួយ លោក Top Jaron ដោយសារតែ លោក Chutavuth Pattarakampol ។
យោងតាមកិច្ចសម្ភាស៍ពីសមីខ្លួនផ្ទាល់ តួឯកស្រីក្នុងរឿង "វង្វេងភ្លើង" បាននិយាយថា នាងទទួលស្គាល់ថា ខ្លួនជាមួយនិង លោក Chutavuth Pattarakampol ពិតជាស្និទ្ធស្នាលគ្នាព្រោះអ្នកទាំងពីររួមការងារជាមួយគ្នា ចំពោះរឿងស្នេហាគឺអត់មានទេ ។
ស្រីស្អាត Baifern សង្កត់ធ្ងន់ទៀតថា នាងបែកគ្នាមិនមែនព្រោះមានអ្នកទីបីនោះទេ ដូច្នេះទំនាក់ទំនងរបស់នាងនិងលោក Chutavuth ត្រឹមជាមិត្តរួមការងារ គ្មានអ្វីលើសពីនឹងទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook