CamNews

តារា 

តារាល្បី ៦​ដួង កំពុងតែក្លាយជាប្រធានបទក្តៅថ្មីៗនេះ

ថៃ ៖​ គូស្នេហ៍ ៣ គូដែលកំពុងតែជាប្រធានបទដ៏ក្តៅគគុក ដែលប្រជាជនថៃកំពុងតែនាំគ្នាពិភាក្សា និងបញ្ចេញមតិរៀងៗខ្លួន ។ ចង់ដឹងថា តារាល្បីៗទាំង ៦ ដួងនោះ មានអ្នកណាខ្លះ សូមធ្វើការទស្សនារូបថតនៅខាងក្រោមទាំងអស់គ្នា ។

១. នាង Matt Peranee និងសេដ្ឋីពោះម៉ាយគឺលោក Songkarn Taechanraong

លោក Songkarn Taechanarong គឺជាអតីតស្វាមីរបស់តា​រាសម្តែងស្រីនាង Aff Taksaorn ។ ក្រោយលែងលះមិនបានប៉ុន្មាន លោកក៏ប្រកាសថា កំពុងមានស្នេហាជាមួយនិងតារាសម្តែងមួយដួងទៀតឈ្មោះថា នាង Matt Peranee ខណៈពេលដែលតារាស្រីរូបនេះ ទើបប្រកាសបែកពីសង្សារចាស់របស់នាង ។ នៅក្នុងកិច្ចសម្ភាស៍មួយ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះបាននិយាយថា រូបនាងបានបើកភ្លើងខៀវឲ្យសេដ្ឋីពោះម៉ាយរូបនេះ ហើយអ្នកទាំងពីរក៏ចាប់ផ្តើមស្វែងយល់ចិត្តគ្នា តែទោះបីជាយ៉ាងណាក៏ដោយ Matt និង Songkarn និយាយថា ពួកគេមិនទាន់ជាគូស្នេហ៍ផ្លូវការនៅឡើយនោះទេ ។


២. លោក Hunz The Star និងនាង Gyeon

តារាប្រុសរូបនេះកំពុងតែទាក់ទងគ្នាជាមួយស្រីស្អាតជនជាតិកូរ៉េដែលកំពុងតែប្រលូកក្នុងវិស័យសិល្បៈថៃឈ្មោះថានាង​ Seo Gyeon ។ ហើយមិត្តស្រីថ្មីនេះ គឺត្រូវជាមិត្តភក្តិរបស់សង្សារចាស់លោក ឈ្មោះថា នាង Ice Preechaya ដូច្នេះហើយទើបព័ត៌មានរវាងអ្នកទាំងបីកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ។ 


៣. នាង Baifern Pimchanok និងលោក Top Jaron

តួស្រីក្នុងរឿង "វង្វេងភ្លើង" បានចែកផ្លូវគ្នាជាមួយនិងលោក Top Jaron បន្ទាប់ពីប្រកាសថា ស្រលាញ់គ្នានៅពាក់កណ្តាលឆ្នាំ ២០១៧ ។ តារាស្រីរូបនេះនិយាយថា ពួកគេបានបែកគ្នាអស់មួយរយៈពេលហើយ ប៉ុន្តែមិនមែនមកពីជនទីបីនោះឡើយ ៕



ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Baifern Pimchanok Matt Peeranee Peranee Kongthai