កំសាន្ត ៖ ត្រឹមស្រលាញ់គ្នាក្នុងរយៈពេលខ្លីតារាសម្តែងប្រុសស្រី លោក Top Jaron និងនាង Baifern Pimchanok ក៏បានសម្រេចចិត្តចែកផ្លូវគ្នាដើររៀងៗខ្លួន ។
ទោះបីទំនាក់ទំនងស្នេហាមិនអាចបន្តដូចដើមក៏ដោយ ប៉ុន្តែតួប្រុសក្នុងរឿង "ល្ខោនវង្វេងរោង" រូបនេះបាននេះបានសារភាពថា គំនិតរបស់លោកនិងអតីតមិត្តស្រីពិតជាមិនដូចគ្នាមែន ព្រោះអ្នកទាំងពីរចេញមកពីត្រកូលផ្សេងៗពីគ្នា ។
លោក Top Jaron បន្ថែមទៀតថា ខ្លួននិងនាង Baifern Pimchanok មិនមែនបែកគ្នាព្រោះជនទីបីនោះឡើយ ។ ចំពោះហេតុផលច្បាស់លាស់ គាត់មិនចង់ចែករំលែកឲ្យមហាជនបានដឹងនោះទេ ព្រោះគឺជាជីវីតឯកជន ដូច្នេះលោកសុំលាក់ហេតុផលដោយដឹងត្រឹមតែសមីខ្លួនពីរនាក់បានហើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar