CamNews

តារា 

នាង Baifern Pimchanok ប្រទះឃើញដើរជាមួយបុរសម្នាក់នៅហុងកុង ក្រោយប្រកាសបែកគ្នាជាមួយសង្សារ

ថៃ ៖ ដោយសារតែនាង Baifern Pimchanok និងលោក Top Jaron ទើបតែបែកបាក់គ្នា ដូច្នេះហើយ ទើបនៅពេលដែលតារាស្រីរូបនេះបង្ហោះរូបថតឬដើរជាមួយបុរសណា នឹងត្រូវបានគេគិតថា​ បុរសម្នាក់នោះប្រហែលជាជនទីបីដែលចូលមករហូតធ្វើឲ្យគូស្នេហ៍មួយគូនេះផ្តាច់ទំនាក់ទំនងនឹងគ្នា ។ 

កាលពីថ្ងៃទី ១៤ ខែវិឆ្ឆិកា កន្លងទៅនេះ នាង Baifern Pimchanok បានថ្លែងប្រាប់អ្នកកាសែតអំពីព័ត៌មានដែលគេបានចុះផ្សាយថា បានប្រទះឃើញដើរជាមួយនិងលោក Nine Naphat នៅឯទីក្រុងហុងកុង ។ តួឯកស្រីក្នុងរឿង "វង្វេងភ្លើង" បានថ្លែងថា ជាការពិតណាស់ នាងពិតជាបានដើរជាមួយនិង លោក Nine យ៉ាងពិតប្រាកដមែន ប៉ុន្តែអ្នកទាំងពីរមិនមែនទៅដើរលេងនោះទេ ។ 

តារាស្រីវ័យ ២៦ ឆ្នាំរូបនេះបាននិយាយថា ពួកគេបាននាំគ្នាទៅទិញតែគុជ ។ ហើយមូលហេតុដែលទៅទីក្រុងហុងកុងជាមួយគ្នាព្រោះតែពួកគេកំពុងតែថតរឿងមួយដែលមានចំណងជើងថា "Friend Zone" ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Baifern Pimchanok Top Jaron Nine Naphat