ប្លែកៗ ៖ នេះជារឿងរ៉ាវរបស់និស្សិតម្នាក់នៃ សកលវិទ្យាល័យនៅ Henan ដែលបានចាកចេញទៅ សាកលវិទ្យាល័យ ប៉ុន្តែគាត់បាននាំយក ឪពុក ពិការ របស់លោក ដោយបានធ្វើឲ្យ ប្រជាជន ដែលមានវ័យក្មេងៗស្របាលនឹងលោក នៅទូទាំងប្រទេសចិន មានអារម្មណ៍ថាខ្លួន អកត្តញ្ញូ បើសិនធ្វើការប្រៀបធៀប។
បើយោងទៅតាម People's Daily, លោក Zhao Delong ទទួលរងពីជំងឺគ្រុនស្វិតដៃជើង នៅពេលដែលគាត់នៅក្មេង ប៉ុន្តែឪពុកម្តាយ របស់គាត់បានព្យាយាមជាខ្លាំង ដើម្បីស្វែងរកការព្យាបាល សម្រាប់គាត់។ បន្ទាប់ពីទទួលការវះកាត់នោះ លោកអាចដើរបានសារជាថ្មីម្តងទៀត។
ជាអកុសល ជំងឺរបស់គាត់បានរើ ឡើងវិញយ៉ាងខ្លាំង ហើយកាន់តែអាក្រក់ សារជាថ្មីម្តងទៀត ក្នុងរយៈពេលខ្លី បន្ទាប់ពីត្រូវបានគេអនុញ្ញាតឲ្យចូល សាកលវិទ្យាល័យ។ មិនយូរប៉ុន្មាន ឪពុករបស់គាត់ ធ្លាក់ខ្លួនឈឺនិង ក្លាយទៅជាជនពិការ រីឯ ម្តាយរបស់គាត់ មិនបានដោះស្រាយ ស្ថានភាពនេះ បានយ៉ាងល្អឡើយដែល វាធ្វើឲ្យគាត់បាក់ទឹកចិត្ត និងព្រួយបារម្ភជាខ្លាំង។
ដើម្បីសងគុណ សេចក្ដីស្រឡាញ់ និងសេចក្ដីសប្បុរស របស់លោកឪពុក ដែលធ្លាប់តែមើលថែលោក កាលពីពេលនៅក្មេង
ពេលពិការភាព គាត់ក៏បានសម្រេចចិត្ត យកឪពុកចាស់ជរារបស់ខ្លួន ទៅមហាវិទ្យាល័យជាមួយគាត់។
ជារៀងរាល់ថ្ងៃ លោក Zhao អាចជួយ ឪពុករបស់គាត់ លាងសំអាតមុខ ដុះធ្មេញ និង សិតសក់ របស់គាត់។ លោកបាន ចម្អិន អាហារនិង ជួយគាត់ធ្វើលំហាត់ប្រាណ។ សាកលវិទ្យាល័យនេះបាន ត្រៀមបម្រុងទុកនូវបន្ទប់ដ៍ពិសេសមួយសម្រាប់ឪពុកនិងកូនប្រុស ដើម្បីស្នាក់នៅ ដោយសារតែស្ថានភាពដ៍លំបាក របស់ពួកគេ។
លោក Zhao បាននិយាយថា ឪពុករបស់ខ្ញុំ បានយកចិត្តទុកនឹង មើលថែខ្ញុំបានយ៉ាងល្អណាស់ ឥឡូវនេះគាត់មានជំងឺ ខ្ញុំមិនអាចទុកគាត់ចោលម្នាក់ឯងបាននោះទេ។
ឥឡូវនេះ អាចជា ពេលវេលាល្អបំផុត ដើម្បីហៅគាត់ថាប៉ា៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ shanghaiist