ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
channelnewsasia ដែលទើបតែបានចេញផ្សាយ កាលពីវេលាល្ងាចម្សិលមិញនេះអោយដឹង
ថា នៅឯប្រទេសសឹង្ហបុរី ស្រ្តីជាម្តាយម្នាក់ ត្រូវបានអាជ្ញាធរមានសមត្តកិច្ចធ្វើការចាប់ឃាត់
ខ្លួន បន្ទាប់ពីបានរកអោយឃើញថា បានសម្លាប់កូនតូចវ័យ ១៧ ខែ របស់ខ្លួនចូលទៅក្នុង
សមុទ្រ។
សេចក្តីរាយការណ៍ចេញផ្សាយអោយដឹង កាលពីវេលាព្រឹកថ្ងៃអង្គារអោយដឹងថាឆ្មាំសមុទ្រ
បានរកឃើញស្រ្តីជាម្តាយ ក៏កំពុងតែប្រវេប្រវ៉ាប្រឹងរស់បន្តទៀត ខណៈប៊ិះនឹងលង់នៅក្នុង
ទឹកសមុទ្រ ជិតសួនឧទ្យានជាតិ កាលពីវេលាម៉ោងប្រមាណជាង ៦ ល្ងាច ពោលគឺ វេលា
ល្ងាចថ្ងៃច័ន្ទ ទី ២៥ កន្លងផុតទៅថ្មីៗនេះ។ ភ្លាមៗនោះ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ជួយ
សង្គ្រោះស្ត្រីជាម្តាយវ័យជាង ៤០ ឆ្នាំម្នាក់នេះ មកដល់ដីគោកហើយនោះ គាត់ត្រូវបាន
ក្រុមជួយសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យ Singapore General Hospital ទាំងសន្លប់តែ
ម្តង។
មិនបានប៉ុន្មានម៉ោងស្រួលបួសផង ក្រុមមន្រ្តីប៉ូលីសប្រចាំតំបន់ បានទទួលទូរស័ព្ទចោទ
ប្តឹងថា បានរកឃើញសាកសពកូនក្មេងតូចវ័យទើបតែ ១៧ ឆ្នាំ នៅក្បែរកន្លែងកើតហេតុ
ដំបូង ។ បើយោងតាមការអះអាង ពីក្រុមវេជ្ជបណ្ឌិត ក្មេងតូចរូបនោះ បានស្លាប់បាត់បង់
ជីវិតបាត់ទៅហើយ។ ជាជំហានដំបូង ប៉ូលីសកំណត់មុខសញ្ញាអោយដឹងថា ជាករណី
ឃាតកម្ម តែដើម្បីភាពជាក់លាក់ ករណីនេះ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅ
ឡើយ ខណៈស្រ្តីជាម្តាយ ត្រូវបានអាជ្ញាធរមានសមត្តកិច្ចធ្វើការចាប់ឃាត់ខ្លួនជាបណ្តោះ
អាសន្ន៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia