Bruno Mars ទើបតែទទួលបានដំណឹង ដ៏ក្រៀមក្រំមួយ គឺអ្នកម្តាយរបស់គាត់ អ្នកស្រី Hernandez
បានលារចាកលោក ក្នុងវ័យ ៥៥ ឆ្នាំបាត់ទៅហើយ ។
ខាងតំណាងរបស់លោក Bruno Mars និង Atlantic Records បានប្រាប់ទៅអ្នកកាសែតថា
អ្នកស្រី Hernandez ស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃសៅរ៍កន្លងទៅ
នេះ ដែលត្រូវជាថ្ងៃអាទិត្យនៅកម្ពុជា ។ ព័ត៌មានត្រូវបានគេដឹងថា អ្នកស្រី បានធ្លាក់ខ្លួនឈឺ
ខ្លាំងកាលពីថ្ងៃសុក្រ ដោយមានការ គាំងបេះដូងផងដែរ ។ អ្នកស្រី ត្រូវបានគេបញ្ជូនទៅ
មន្ទីរពេទ្យ Queen Medical Center នៅ Honolulu ដើម្បីជួយសង្រ្គោះ រហូតដល់ថ្ងៃសៅរ៍
ទើបអ្នកស្រី ទទួលមូរណភាព ។
អ្នកលារចាកលោក បន្សល់ទុកនៅកូន ៦ នាក់ដោយមានប្រុស ២ នាក់គឺ Bruno និង Eric
និងស្រី ៤ នាក់គឺ Presley , Tahiti , Tiara និង Jamie ។ Camnews ក៏ចូលរួមសោកស្តាយ
រំលែកទុក្ខជំនួសលោក Bruno Mars ផងដែរ ៕
ដោយ ៖ លីលី
ប្រភព ៖ k14