CamNews

កីឡាអន្តរជាតិ 

ទិដ្ឋភាពនៃការបើកការប្រកួត ព្រឹត្តិការណ៍ Asian Games លើកទី១៧ នៅទីក្រុង Incheon

ភ្នំពេញ៖ ការប្រកួតកីឡាជើងឯកអាស៊ី Asian Games លើកទី១៧ ដែលធ្វើឡើងនៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ បានប្រារព្ធពិធីបើកការ ប្រកួតជាផ្លូវការហើយនៅយប់ថ្ងៃទី១៩ កញ្ញានេះ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំកីឡា ក្នុងទ្វីបអាស៊ីទាំងមូល រួមទាំងថ្នាក់កីឡាម្ចាស់ផ្ទះ កូរ៉េផងដែរ ។

ព្រឹត្តិការណ៍បប្រចាំទ្វីបអាស៊ីឆ្នាំ២០១៤នេះ នឹងប្រព្រឹត្តទៅរយៈពេលជាងកន្លះខែ ចាប់ពីថ្ងៃទី១៩ កញ្ញា រហូតដល់ថ្ងៃទី០៤ ខែតុលាខាងមុខ ដោយមានវត្តមាន អត្តពលិកមកពីប្រទេសក្នុង ទ្វីបអាស៊ីចំនួន ៤៥ទេស និងមានប្រភេទកីឡាចូលរួមប្រកួតចំនួន ៣៦ប្រភេទ ស្មើនឹង ៤៣៩វិញ្ញាសា ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ កម្ពុជាក៏បានបញ្ជូនអត្តពលិក-ប្រតិភូខ្លួនចំនួន ៣៧នាក់ ដែលមានកីឡាករ-កីឡាការិនីចំនួន ២១នាក់មកពី ៧ប្រភេទកីឡាចូលរួមប្រកួត ក្នុងនោះមានកីឡាតេក្វាន់ដូ, ចំបាប់, វាយកូនបាល់, បាល់ទះឆ្នេរខ្សាច់, យូដូ, ហែលទឹក, អត្តពលកម្ម និងកីឡាShort Tennis ។ ខណៈក្នុងឱកាសនៃការបើកការប្រកួតនោះដែរ ថ្នាក់ដឹកនាំកីឡាកម្ពុជា ដែលមានលោក ថោន ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា រួមទាំងមន្ដ្រីពាក់ព័ន្ធ ក៏បានអញ្ជើញចូលរួមគាំទ្រផងដែរ ៕

-​ អាន ៖ ស៊ន សៀវមី តារាឆ្នើម កីឡាតៃក្វាន់ដូ ដឹកនាំក្រុម និងទង់ជាតិ កម្ពុជា ទៅចូលរួមប្រកួត កីឡា អាស៊ីហ្គេម

 

 

-​ អាន ៖ ស៊ន សៀវមី តារាឆ្នើម កីឡាតៃក្វាន់ដូ ដឹកនាំក្រុម និងទង់ជាតិ កម្ពុជា ទៅចូលរួមប្រកួត កីឡា អាស៊ីហ្គេម

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Asian Games INCHEON South korea Asia Asean NOCC Cambodia