CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក បញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូង ដែលជាទង្វើមួយបង្កើនភ្លើងកម្ដៅដល់ចិន

(អាមេរិក)៖ មន្ទីរបញ្ចកោណ បានបញ្ជូននាវាចម្បាំងមួយគ្រឿងទៅកាន់សមុទ្រចិនខាងត្បូង ជាទីកំពុងមានជម្លោះ ក្នុង​ប្រតិបត្តិការមួយ​ដើម្បីប្រឆាំងការទាមទារ​របស់ចិន ខណៈដែល​ទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក កំពុងតែកើត​មាន​ភាពរកាំរកុះ និងធំធាត់ឡើងនៅលើឆាកអន្តរជាតិ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា។




នេះជាលើកទី៣ហើយ នៅក្នុងរយៈពេលជិតមួយឆ្នាំ ដែលអាមេរិកបញ្ជូននាវាចម្បាំង​ ទៅកាន់សមុទ្រចិនខាងត្បូង ដែលជាកោះសិប្បនិម្មិត និងសាងសងឡើងដោយ​ចិន។ អាមេរិក បានលើកឡើងថា ការបញ្ជូននាវាចម្បាំងរបស់​ខ្លួន​ចូលទៅកាន់សមុទ្រចិនខាងត្បូងនេះ គឺជាសេរីភាពនៃការធ្វើនាវាចរណ៍របស់ខ្លួន ព្រោះសមុទ្រចិនខាងត្បូង ជាច្រក​សមុទ្រ​អន្តរជាតិ ប៉ុន្តែចិនបានប្រតិកម្មថា នាវាពិឃាដ ដែលបំពាក់មីស៊ីល ឈ្មោះថា USS William P Lawrence បានចូលក្នុងដែនទឹករបស់ចិនដោយខុសច្បាប់ និងនៅជិតកោះសិប្បនិម្មិត ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន៕




ប្រភព ៖ wsj

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: US China Hong Kong Pentagon Int news Hot news