ថៃ ៖ កាលពីពេលថ្មីៗនេះ មានផេកមួយដែលមានឈ្មោះថា Risponews បានធ្វើការចែករំលែកព័ត៌មានថា នាង Pat napapa ត្រូវស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ ៣ ដេញចេញ ដោយសាររឿងអាស្រូវមិនចេះចប់ ខណៈជីវភាពគ្រួសារត្រូវពឹងលើនាងទាំងស្រុង ព្រមទាំងត្រូវចិញ្ចឹមកូនតែម្នាក់ឯង ព្រោះស្វាមីត្រូវជាប់គុក ។
ទោះបីជាយ៉ាងណាក៏ដោយចុះ លោក Dew Pinkamol ដែលជាអ្នកគ្រប់គ្រង ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ ៣ បានបញ្ជាក់ឲ្យមហាជនបានដឹងថា វាគឺជាព័ត៌មានក្លែងក្លាយនោះទេ ព្រោះអីលោកនៅតែទុកផ្លូវឲ្យតារាស្រីរូបនេះដើរ ពោលគឺមិនទុកនាងចោលនៅគ្រាលំបាកឡើយ ។
យោងតាមគេហទំព័រផ្លូវការរបស់ប្រទេសថៃបានបន្ថែមទៀតថា ស្ថានីយ៍ទូរទស្សន៍បុស្តិ៍លេខ ៣ របស់ប្រទេសបានធ្វើការស្នើសុំដល់មហាជន ឈប់ធ្វើការចែករំលែកមិនពិតនេះទៀត ធ្វើវាគ្រាន់តែជាព័ត៌មានក្លែងក្លាយ ។
ជាងនេះទៅទៀត ភរិយាលោក Akarakit worarojcharoendet ក៏បានបង្ហោះនៅលើគណនី IG របស់នាងផ្ទាល់ផងដែរថា វាគ្រាន់តែជាព័ត៌មានក្លែងក្លាយ និងជាផេក ដែលចង់ល្បី ទើបយើងព័ត៌មានមិនពិតផ្សព្វផ្សាយបែបនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews