CamNews

តារា 

ផ្អែមល្អែមពេកហើយ! ជី ដេវីត ទៅ surprise ទេពបូព្រឹក្សដល់លើឆាក

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីផ្ទុះពាក្យចចាមអារាមថា លោក ងួនចាន់ដេវីត​ ហៅ ជី ដេវីត និងកញ្ញា ទេពបូព្រឹក្ស មានទំនាក់ទំនងស្នេហាជាមួយនិងគ្នា ស្រាប់តែតារាចម្រៀងស្រី កញ្ញា ទេពបូព្រឹក្ស ក៏បានចេញមុខបដិសេដភ្លាមថា រូបនាងនិងម្ចាស់បទ "គន្ធាបងអើយ" មិនមែនជាគូស្នេហ៍នឹងគ្នាទេ ពោលគឺ គ្រាន់តែជាតារាចម្រៀងរួមអាជីពប៉ុណ្ណោះ ។ 

តារាចម្រៀងល្បីទាំង ២ ដួងនេះគឺកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជនតែម្តង ។ ហើយបើនិយាយចំពោះពាក្យសម្តីដែល កញ្ញា ទេពបូព្រឹក្ស បានចេញមុខបកស្រាយវិញ ថាអ្នកទាំងពីរមិនបានស្រលាញ់គ្នាដូចពាក្យគេសង្ស័យទេនោះ មានក្រុមអ្នកគាំទ្រមិនតិចទេ ដែលជឿជាក់ចំពោះការបកស្រាយនេះ ព្រោះមួយរយៈក្រោយនេះ  លោក ងួនចាន់ដេវីត​ និងកញ្ញា ទេពបូព្រឹក្ស បានចេញបទចម្រៀងឆ្លើយឆ្លង ព្រមទាំងសម្តែងគ្នាយ៉ាងស្និទ្នស្នាល ហើយជី ដេវីត ថែមទាំងទៅបង្កការភ្ញាក់ផ្អើលដល់ ទេពបូព្រឹក្ស នៅលើឆាកពេលកំពុងច្រៀងចប់ទៀតផង ៕







ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ FB


Tags: G-davit Tep boprek Pich sophea