CamNews

ព័ត៌មានអន្តរជាតិ 

ព្រះចន្ទទីពីររបស់ផែនដី ទើបត្រូវបានរកឃើញ?

ទំព័រ Tech Insider បានធ្វើឱ្យមានការភ្ញាក់ផ្អើលមួយ នៅពេលបញ្ចេញអត្ថបទមួយមានចំណង
ជើងថា “ភ្ញាក់ផ្អើលទេ ផែនដីមានព្រះចន្ទដល់ទៅ២”។ ប៉ុន្តែ តើការពិត វាដូច្នោះដែរឬទេ?

សូមស្រមៃថា មនុស្សពីរនាក់ដែលនៅក្បែរគ្នាអស់រយៈពេលយ៉ាងយូរ ពួកគេប្រាកដជាមាន
ការធុញទ្រាន់ ហើយចង់ស្វែងរកដៃគូថ្មីមួយទៀត ឯផែនដីក៏ប្រហែលជាធ្វើបែបនេះដែរ។
ប្រការនេះ ហាក់បីដូចជាជិតនឹងក្លាយជាការពិត នៅពេល NASA បានប្រកាសថា ព្រះចន្ទ
2016 HO3 បច្ចុប្បន្ន កំពុងតែរំកិលខ្លួនចូលទៅក្នុងគន្លងគោចរមួយ ជាមួយនឹងផែនដី។

គន្លងគោចររបស់ 2016 HO3

គន្លងគោចររបស់ 2016 HO3 មានភាពធម្មតា ហើយវាហាក់ដូចចង់ “ពឹងផ្អែម” លើផែនដី
ខណៈដែលគន្លងគោចររបស់វា​ប្ដូរផ្លាស់ពី ៣៨ ទៅ ១០០ដង បើធៀបនឹងរយៈចម្ងាយពីផែនដី
ទៅព្រះចន្ទបច្ចុប្បន្ន ហើយ 2016 HO3 ក៏ធ្វើដំណើរឡើងចុះ នៅលើគន្លងគោចររបស់ផែនដី។

NASA ឱ្យដឹងថា អាចម៍ផ្កាយមួយនេះ មានអង្កត់ផ្ចិតពី ៣៦ម៉ែត្រ ទៅ ៩១ម៉ែត្រ តូចជាងច្រើន
បើធៀបនឹងព្រះចន្ទរបស់មនុស្ស។ អ្នកវិទ្យាសាស្ដ្រសង្កត់ធ្ងន់ថា 2016 HO3 ប្រហែលជាបាន
ហោះជុំវិញផែនដី ក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ ហើយវានឹងបន្តដើរជាមួយផែនដី
ក្នុងរយៈពេលជាច្រើនសតវត្សរ៍ទៀត មុននឹងបែកផ្លូវគ្នា។

ក្រុមអ្នកសិក្សាស្រាវជ្រាវ បានរកឃើញ 2016 HO3 កាលពីថ្ងៃទី ២៧ ខែមេសាកន្លងទៅ នៅ
ពេលកែវយឹតអវកាសដែលមានទីតាំងនៅ Haleakala, Hawaii កំពុងពិនិត្យ អាចម៍ផ្កាយ Pan-
STARRS 1។

ប៉ុន្តែ ការដែលផែនដីមានព្រះចន្ទទី២ មិនអាចធ្វើឱ្យមនុស្សសប្បាយចិត្តបានយូរនោះទេ ព្រោះ
ថា តាមពិត គម្លងគោចររបស់ 2016 HO3 គឺវិលជុំវិញព្រះអាទិត្យ ហើយការដែលវាមកក្បែរ
ផែនដី គឺដោយសារតែទំនាញរបស់ផែនដីប៉ុណ្ណោះ។​ ដូច្នេះ NASA បញ្ជាក់ថា វាគ្រាន់តែជា
ភពរណបក្លែងក្លាយមួយ (quasi-satellite)។

ប្រែសម្រួល ៖ បុត្រា


Tags: NASA ព្រះចន្ទ 2016 HO3