CamNews

ព័ត៌មានអន្តរជាតិ 

Update៖ អភិបាលក្រុងញូយ៉កអះអាងថា ការបំផ្ទុះគ្រាប់បែកបង្ករបួស ២៩នាក់ គឺជាអំពើភេរវកម្ម

(ញូយ៉ក)៖ អភិបាលក្រុងញូយ៉កលោក Andrew Cuomo បានថ្លែងនៅមុននេះបន្តិចថា ការបំផ្ទុះគ្រាប់បែកមួយគ្រាប់នៅទីក្រុងដ៏ល្បីរបស់អាមេរិក ស្ថិតនៅភាគខាងជើងមួយនេះ និងបានបង្កឲ្យមនុស្ស ២៩នាក់រងរបួសនោះ គឺជាការប្រព្រឹត្តអំពើភេរវកម្ម ប៉ុន្តែលោកមិនបាន បញ្ជាក់ថាក្រុមណាមួយ ជាអ្នកស្ថិតនៅពីក្រោយការសង្ស័យនោះឡើយ។ នេះបើតាម CNN ចេញផ្សាយនៅយប់ថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០១៦។

សូមជំរាបថា ហេតុការណ៍ផ្ទុះខាងលើ បានកើតឡើងនៅម៉ោង ៨៖៣០ នាទី យប់ (ម៉ោងនៅក្នុងទីក្រុង ញ៉ូយ៉ក) នៅចន្លោះរុក្ខវិថីទី៦ និង រុក្ខវិថីទី៧ ផ្លូវលេខ ២៣ នៃសង្កាត់ Chelsea ក្នុងតំបន់ ​Manhattan  ស្ថិតនៅកណ្ដាលទីក្រុង New York៕





ប្រភព ៖ ស៊ីអិនអិន


Tags: New york Bomb Int news Hot news Breaking news US USA