CamNews

តារា 

ញាក់សាច់! ក្រោយបានឃើញរាងរបស់នាង Chompoo បន្ទាប់ពីរលូតកូន ស្អាតជាងមុនដាច់!

ព័ត៌មានកំសាន្ត ៖ បន្ទាប់ពីកូនដំបូងត្រូវបានរលូត ខណៈពេលទើបតែពពោះបាន ១ ខែតែប៉ុណ្ណោះ បានធ្វើឲ្យតារាថៃស្រីកំពូលតារាឯកលេងម៉ូដខោអាវ នាង Chompoo araya និងស្វាមីខកចិត្តយ៉ាងខ្លាំង ដោយសារតែរឿងដែលមិនគួរកើតមានបែបនេះ ។​ 

វាអាចជារឿងអាក្រក់ពិតមែនសម្រាប់ប្តីប្រពន្ធមួយគូ ដែលតាំងពីយូរណាស់មកហើយ មិនទាន់មានចិត្តចង់បានកូនអ្វីនោះទេ ប៉ុន្តែពេលដែលសម្រេចចិត្តយក បែរជាជួបរឿងដែលនឹកស្មានមិនដល់ទៅវិញ ។ 

ដោយយោងតាមប្រភពជិតដិតរបស់នាង Chompoo araya បានឲ្យដឹងថា ក្រោយពីរលូតកូនដំបូងហើយនោះគឺ ស្វាមីរបស់តារាថៃរូបនេះមិនបានស្តីបន្ទោសភរិយាសូម្បីតែមួយម៉ាត់ ផ្ទុយបែរជាលើកទឹកចិត្តនាងឲ្យថែរក្សាខ្លួនឲ្យមានសុខភាពល្អឡើងវិញ ។ ហើយនិយាយអំពីរូបរាងដ៏ស្រស់ស្អាតរបស់តារាថៃរូបនេះកាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែនាងព្យាយាមហាត់ប្រាណស្ទើរតែគ្រប់ពេលដែលនាងទំនេរពីការងារសិល្បៈ ៕








ប្រែសម្រួល​ ៖ គន្ធា


ប្រភព ៖ sanook


Tags: Chompoo araya