ថៃ ៖ ឈានចូលវ័យ ៣០ ឆ្នាំហើយ គឺជាវ័យជ្រេមួយសម្រាប់មនុស្សស្រីដែលគិតចង់រៀបការ ប៉ុន្តែចំពោះតារាសម្តែងស្រីនាង Taew Natapohn Tameeruks បាននិយាយថា នាងចាប់ផ្តើមគិតអំពីរឿងមង្គលការ ប៉ុន្តែនាងមិនទាន់ចង់រៀបការនៅពេលនេះនៅឡើយទេ ។
នាង Taew Natapohn បន្តថា វាមិនមែនជារឿងចម្លែកនោះទេនៅពេលដែលមនុស្សស្រីអាយុតំណាលនេះចាប់ផ្តើមមានអារម្មណ៍បែបនេះ ម្យ៉ាងវិញទៀតនាងនិងលោក Thon Aach Lhaisakul បានទាក់ទងគ្នាជាសង្សារអស់រយៈពេលជាង ១០ ឆ្នាំទៅហើយ ។
ទោះបីជាយ៉ាងណាក៏ដោយ តួស្រីក្នុងរឿង "ព្រះម៉ែនាគី" បន្ថែមទៀតថា នាងចង់ផ្តោតទៅលើការងារសិនក្នុងកំឡុងពេលនេះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar
តារាចម្រៀងប្រុស សម្លេងផ្អែម មានប្រជាប្រិយភាពគឺ លោក ឆន សុវណ្ណរាជ គេសង្កេតឃើញថា ទោះបីជាលោកមានភាពមមាញឹកខ្លាំងបែបណាក្តី
គេសង្កេតឃើញថា តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព កញ្ញាស៊ីន យូប៊ីន បច្ចុប្បន្នមិនត្រឹមតែមានហាងឆេងខ្លាំងនៅក្នុងប្រទេសនោះទេ នាងក៏បានចេញទៅថតនៅក្រៅប្រទេស ដូចជាប្រទេសថៃ តាមរយៈកម្មវិធី និងថតរឿងផ្សេងៗយ៉ាងច្រើន។