CamNews

ព័ត៌មានអន្តរជាតិ 

អស្ចារ្យ!! អ្នកវិទ្យាសាស្រ្ត Clone វីរុស Zika ជាផ្លូវការហើយ មុនផលិត វ៉ាក់សាំង ការពារ និងប្រឆាំង

ព័ត៌មានអន្តរជាតិ ៖ ក្រុមអ្នកវិទ្យាសាស្រ្ត សហរដ្ឋអាមេរិក បានធ្វើការ Clone វីរុស Zika ដែលនេះគឺជា ការបោះជំហានមួយដ៏មានសារៈសំខាន់បំផុត ក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងទៅនឹងវីរុសឆ្លងប្រភេទ នេះ។ 



គួរបញ្ជាក់ថា វីរុស Zika Clone ដែលជាស្នាដៃសិប្បនិម្មិតមួយនេះ គឺតាងនាមឲ្យវីរុស Zika ដែលបាន ឆ្លងរាលដាលពាសពេញ ទឹកដីសហរដ្ឋអាមេរិក ដែលនាំមកនូវបញ្ហាប្រឈមទារកកើតមកមានក្បាល តូចខុសប្រក្រតី ។ ក្រុមអ្នកវិទ្យាសាស្រ្ត បន្តឲ្យដឹងថា ពួកគេនឹងប្រើប្រាស់បទពិសោធន៍ Clone វីរុស Zika លើកនេះ​ឈានទៅផលិតឲ្យបាន វ៉ាក់សាំង ការពារ និងប្រឆាំងវីរុស Zika ឲ្យបានល្អឥតខ្ចោះ ។ ខណៈក្រុមអ្នកវិទ្យាសាស្រ្តខ្លួនឯងផ្ទាល់ រំពឹងទុកថា បេក្ខភាពនឹងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើ តេស្តិ៍សាកល្បង នៅប៉ុន្មានខាងមុខនេះ ក៏ប៉ុន្តែ អាចនឹងមានការចំណាយរយៈពេលច្រើនឆ្នាំ មុនពេល វ៉ាក់សាំងការពារទាំងនេះ មានសុវត្ថិភាព និងប្រសិទ្ធភាព ដូច្នេះ វាអាចបម្រើជាប្រយោជន៍ដល់ សាធារណៈជនផ្ទាល់តែម្តង។​ 



សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា វីរុស Zika ពិតជានាំមកនូវ បញ្ហាប្រឈមនៃហានិភ័យដល់ទារក នៅក្នុងផ្ទៃ ខណៈជាទូទៅ ពុំមានការផ្តល់នូវសញ្ញាណ រោគសញ្ញាណាមួួដល់ស្រ្តីជាម្តាយ ថាបានឆ្លង វីរុសប្រភេទនេះ នោះទេ ។ បន្ថែមពីនេះ ប្រភពពីក្រុមអ្នកជំនាញ បន្តឲ្យដឹងថា វ៉ាក់សាំង ក្នុងការការ ពារស្រ្តីពរពោះ ក៏ដូចជា ការពារ ពីហានិភ័យនៃការឆ្លងវីរុសនោះ គឺជាដំណើរការដ៏មានប្រសិទ្ធភាព ជាទីបំផុត ដែលពួកយើងត្រូវតែប្រយុទ្ធប្រឆាំង Zika ។ គួរបញ្ជាក់ថា មានក្រុមអ្នកសិក្សាស្រាវជ្រាវ ផ្សេងៗគ្នាជាច្រើន មកពីជុំវិញពិភពលោក កំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការបង្កើតឲ្យ បាននូវវ៉ាក់សាំងការពារ និងប្រឆាំង វីរុស Zika ៕





ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Zika Int news US Obama