CamNews

តារា 

ស្រីស្អាត Maggie Q បន្ដថតរូបស្រាត ដើម្បីគាំទ្រ ការការពារ​ សត្វព្រៃ និងបរិស្ថាន

ស្រីស្អាត Maggie Q បន្ដការគាំទ្រដល់សមាគមន៍ ការពារសត្វព្រៃ Peta ដោយការថតរូបអាក្រាត
សម្រាប់យុទ្ធនាការថ្មី ហើយនេះមិនមែនជាលើកទីមួយនោះទេ ដែលនាងបានដោះសម្លៀកបំពាក់
ដើម្បីបរិស្ថាន និងសត្វព្រៃ។

សមគមន៍ការពារសត្វព្រៃ Peta  បានធ្វើការអំពាវនាវដល់មនុស្សគ្រប់គ្នា  សូមឱ្យមានការយកចិត្ត
ទុកដាក់ចំពោះការផ្លាស់ប្ដូរនៃអាកាសធាតុ ហើយបានអញ្ជើញតារាសំដែងស្រី នាង Maggie Q មក
ធ្វើជាអ្នកតំណាងក្នុងយុទ្ធនាការថ្មីរបស់ខ្លួន ដោយការថតរូបអាក្រាត ៩០% ។   Maggie Q ថ្លែងថា
នាងគឺជាអ្នកតមសាច់ ហើយមានការស្រឡាញ់ធម្មជាតិ ដូច្នេះនាងក៏បានសម្រេចចិត្តទទួលយកការ
អញ្ជើញនេះ ដោយក្ដីរីករាយ។

គួររំលឹកថា  នេះមិនមែនជាសកម្មភាពលើកដំបូង ដែល  ស្រីស្អាត Maggie Q បានថតស្រាតដើម្បី
សមាគមន៍ ការពារសត្វព្រៃ Peta ។ កាលពីមុន ស្រីស្អាត របស់ខ្សែភាពយន្ដ Mission Impossible 3
នេះ ក៏ធ្លាប់បានថតរូបសិចស៊ី អំពាវនាវសូមឱ្យមនុស្សរាល់គ្នា តមសាច់ផងដែរ។ Maggie Q ថ្លែងថា
ការប្រើប្រាស់រូបថតសិចស៊ីរបស់ខ្លួន ក្នុងគោលបំណងល្អបែបនេះ នាងពិតជាមានការសប្បាយចិត្ត
ខ្លាំងណាស់។









 

ដោយ ៖ សីហា
ប្រភព ៖ DT


Tags: Maggie Q​ nude