រូបថតចំនួន ២០០.០០០ សន្លឹក ដែលត្រូវបានអ្នកប្រើប្រាស់ផ្ញើតាមរយៈ Snapchat កំពុងតែស្ថិត
ក្នុងដៃរបស់ក្រុមហែកឃើរ ក្នុងនោះ ក៏មានរូបថតអាក្រាតរាប់ពាន់សន្លឹក។
Snapchat ត្រូវហែកឃើរ វាយប្រហារ
កាលពីថ្ងៃព្រហស្ដកន្លងទៅ ក្រុម ហែកឃើរ បានប្រកាសនៅលើទំព័រ 4Chan (ជាទំព័រដ៏ល្បីដែល
ត្រូវបានហែកឃើរ ប្រើប្រាស់សម្រាប់បង្ហើបពីសកម្មភាពរបស់ខ្លួន) ឱ្យដឹងថា ពួកគេកំពុងតែកាន់
កាប់ទិន្នន័យដ៏ធំមួយ រួមមានវីដេអូយ៉ាងច្រើន និងរូបថតប្រហែល ២០០.០០០សន្លឹក ដែលអ្នក
ប្រើប្រាស់បានផ្ញើតាមរយៈ Snapchat ក្នុងចំណោមនោះ ក៏មានរូបថត រាប់ពាន់សន្លឹក ជារូបថត
អាក្រាតកាយ។ ទិន្នន័យទាំងអស់ ត្រូវបានកម្មវិធីសបវ៉ែររបស់ក្រុមទីបី ប្រមូលបាន ក្នុងអំឡុង
ពេលជាច្រើនឆ្នាំមកនេះ មានសរុបចំនួន 13 GB។
សូមបញ្ជាក់ថា Snapchat តែងតែលុបរូបថតចោល នៅប៉ុន្មានវិនាទី បន្ទាប់ពីអ្នកប្រើប្រាស់បាន
ផ្ញើចេញទៅ។ ប៉ុន្ដែ បណ្ដាកម្មវិធីសបវ៉ែររបស់ភាគីទីបី បានអនុញ្ញាតឱ្យមានការថតទុកនូវបណ្ដា
រូបភាពដែលអ្នកប្រើប្រាស់បានផ្ញើ ឬបានទទួល។ ក្រុមហែកឃើរ បានឱ្យដឹងថា ពួកគេបានចូល
លុកលុយក្នុង Snapsave ដែលជាសេវាកម្មមួយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សារូបថតពីសេវាកម្ម
Snapchat ។
ភាគីខាង Snapchat បានទទួលស្គាល់ថា បញ្ហាខាងលើគឺមានពិត ប៉ុន្ដែ Snapchat បានទម្លាក់
កំហុសលើកម្មវិធីសបវ៉ែរនៃភាគីទីបី ដែលបានប្រមូលយកទិន្នន័យទាំងនេះរបស់អ្នកប្រើប្រាស់។
Snapchat បានប្រកាសថា ៖ “យើងអាចបញ្ជាក់បានថា ប្រព័ន្ធរក្សាទិន្នន័យ (Savers) របស់យើង
គឺមិនដែលត្រូវគេវាយប្រហារនោះទេ។ បណ្ដាអ្នករងគ្រោះនៃករណីនេះ បានប្រើប្រាស់កម្មវិធី
របស់ភាគីទីបី ដើម្បីផ្ញើ និងទទួល Snaps (ប្រភេទសាររបស់ Snapchat) ជាសកម្មភាពមួយ ត្រូវ
បានហាមឃាត់ ដែលមានសរសេរនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវារបស់យើងខ្ញុំ”។
Snapchat គឺជាកម្មវិធីផ្ញើ និងទទួលទិន្នន័យ (OTT) មួយ កំពុងពេញនិយមនាបច្ចុប្បន្ន
គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមហែកឃើរ ក៏ធ្លាប់បានបញ្ចេញបណ្ដារូបថតអាក្រាតកាយ
របស់បណ្ដាតារាល្បីរបស់ Hollywood ដែលថតទាំងនោះត្រូវបានហែកឃើរអះអាងថា ពួកគេ
យកបានដោយការវាយលុកលើ iCloud របស់ Apple ។ ប៉ុន្ដែ ករណីនេះ Apple បានបដិសេធថា
iCloud មិនត្រូវបានគេវាយប្រហារនោះទេ។
ក្រុមហែកឃើរ ក៏ធ្លាប់លួចបានរូបថតអាក្រាតរបស់តារាល្បីៗ ពី iCloud
សូមបញ្ជាក់ផងដែរថា Snapchat គឺជាកម្មវិធីផ្ញើ និងទទួលទិន្នន័យ (OTT) មួយ កំពុងពេញនិយម
នាបច្ចុប្បន្ន។ យោងតាមការស្រាវជ្រាវកាលពីខែឧសភា ឆ្នាំ ២០១៤ គេឃើញថា មានអ្នកប្រើ
ប្រាស់ចំនួន ៧០០លាននាក់ បានផ្ញើរូបថត និងវីដេអូ តាមរយៈ Snapchat ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/Mashable