CamNews

តារា 

ការពិតទៅតារាស្រីដែលសុភាពរាបសារ ក៏ចេះស្លៀកពាក់សិចសុីដែរតាស់ ពេលចេញផុតពីទឹកដីខ្លួនឯង

ព័ត៌មានកំសាន្ត ៖ តារាស្រី Yaya ដែលមាននារីមួយរូបដែលមានស្នាមញញឹកគួរឲ្យស្រលាញ់ សម្តីទន់ភ្លន់ និងកាយវិការស្លូតប្លូត នៅក្នុងចំណោមតារាស្រីផ្សេងៗនៅក្នុងប្រទេសថៃ ។ 

Yaya ត្រូវបានក្រុមអ្នកគាំទ្រ និងអ្នកនិយមលេងអិនធឺណិតជាច្រើនដឹងថា នាងនិង គឺជាមិត្តស្រីរបស់លោក Nadach kugimiya ដែលជាតារាប្រុសមួយដួង និងមានរូបរាងបុរសសង្ហា ហើយពូកែកំប្លុកកំប្លែងខ្លាំងទៀតផង ​។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ kapook កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា តារាស្រី Yaya បានធ្វើដំណើរទៅកាន់ប្រទេសរុស្សី ដើម្បីផ្សព្វផ្សាយផលិតផលថ្មី នឹងឆ្លៀតឱកាសនោះ ទៅដំណើរកំសាន្តនៅទីនោះតែម្តង ។ 

គួរបញ្ជាក់ឲ្យដឹងថា ពេលដែល Yaya ទៅដល់ប្រទេសរុស្សីភ្លាមបានធ្វើ Fan សប្បាយចិត្តក្រៃលែង ក្រោយពីបានឃើញវត្តមានដ៏កម្ររបស់ Yaya នៅទីនោះយ៉ាងដូច្នេះ ហើយក្រុមអ្នកគាំទ្របានសរសើរថា តារាស្រីរូបនេះពិតជាមានសម្រស់កាន់តែស្រស់ស្អាតទៅទៀត នៅពេលដែលបានជួបផ្ទាល់បែបនេះ ៕








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Yaya ​ Nadech Kugimiya