ព័ត៌មានកីឡា៖ ម្ចាស់ក្លឹប Real Madrid លោក Florentino Perez ត្រូវបានអ្នកសារព័ត៌មានចុះផ្សាយថា រូបលោកបានត្រៀមខ្លួនជាស្រេចនឹងផ្ដល់ប្រាក់ខែដល់កីឡាករ Neymar ស្មើនឹងចំនួនប្រាក់ខែ Ronaldo ដល់ទៅ ២ដង ប្រសិនជាកីឡាករពិតជាយល់ព្រមផ្ទេរខ្លួនចូលមកកាន់ទឹកដី Los Blancos។
លោក Florentino Perez មានចំណាប់អារម្មណ៍ចង់ទិញយកកីឡាករ Neymar ចូលមកកាន់ទឹកដី Real Madrid ភ្លាមៗ ដោយអះអាងថា នឹងផ្ដល់ប្រាក់ខែប្រចាំរដូវកាលចំនួន ៣៥ លានយូរ៉ូ ដែល Ronaldo អាចទទួលបានត្រឹមតែ ១៧លានតែប៉ុណ្ណោះ។ នេះបើយោងតាមគេហទំព័រ realmadridnews ចុះផ្សាយកាលពីម្សិលមិញ។
Neymar គួរតែទទួលបានប្រាក់ខែបូក ក្នុងរដូវកាលថ្មីនេះ ជាមួយកិច្ចកុងត្រា ដែលមានចំនួនមិនចាញ់ Messi នោះទេ ។ ប៉ុន្ដែកន្លងមកនាពេលថ្មីៗនេះ កីឡាករក៏បានប្រកាសពិតម្លៃខ្លួន បោះទៅកាន់ Real Madrid ថាមានតម្លៃដល់ទៅ ១៩០ លានយូរ៉ូ ។
Real Madrid មានឱកាសផ្ទេរកីឡាករបានតែក្នុងរដូវកាលនេះតែប៉ុណ្ណោះ ដោយត្រូវជាប់បំរាម ហាមឃាត់រយៈពេលដល់ទៅ ២រដូវកាលបន្ទាប់។ តែទោះជាយ៉ាងណា ក៏ដោយប្រសិនជា Real Madrid ពិតជាហ៊ាន ផ្ដល់ទឹកប្រាក់តាមការកំណត់មែននោះ ក្លឹបអាចនឹងចំណាយលុយធំ ឬក៏ត្រូវលក់ Ronaldo ចេញ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ realmadridnews