ថៃ ៖ រឿងរ៉ាវដ៏ក្តៅគគុករបស់តារាស្រីនាង Matt Peeranee ដែលទើបទម្លាយថា មានទំនាក់ទំនងស្នេហាជាមួយសេដ្ឋីពោះម៉ាយម្នាក់ បានធ្វើឲ្យមហាជនគិតថា រឿងនេះពិតជាប៉ះពាល់ដល់ទីផ្សាររបស់ក្នុងវិស័យសិល្បៈយ៉ាងខ្លាំង ។
ទទ្ទឹមគ្នានេះផងដែរ រឿងថ្មីដែលមានចំណងជើងថា "សង្សារខ្ញុំមនុស្សពិភពផ្កាយ" ដែលសម្តែងដោយនាង Matt Peeranee និងកំពូលតារាល្បីលោក Nadech Kugimiya ត្រូវបានផ្អាកពេលចាក់បញ្ចាំងទៅវិញ ។
យោងតាមកិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែត លោក Nadech Kugimiya បានថ្លែងថា ការពន្យារពេលនេះមិនបានទាក់ទងជាមួយនិងព័ត៌មានរបស់ នាង Matt Peeranee ទេ គឺដោយសារតែទីផ្សារ និងដំណើរការបច្ចេកទេស ។ កំលោះសង្ហាវ័យ ២៦ ឆ្នាំរូបនេះបន្ថែមទៀតថា រឿងនេះពិតជាគួរឲ្យចង់ទស្សនាណាស់ ព្រោះតួឯកស្រីមានអត្តចរិកគួរឲ្យស្រលាញ់ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar