CamNews

តារា 

ហេតុផលខ្លះៗដែល Matt មិនបានមានវត្តមានក្នុងការគំរប់ខួបលើកទី ៤៩ ជាមួយតារាល្បីៗដទៃ

ថៃ ៖ ក្រុមទេពអប្សររបស់សិល្បៈថៃ ដែលមានតារាសម្តែងស្រីទាំង ៥ រូប ដូចជា នាង Mint chalida, Matt Peeranee, Taew Natapohn, Mew Nittha និងនាង Toey Jarinporn ជាសមាជិកក្រុម​ បានក្លាយជាប្រធានបទដ៏ក្តៅគកុក បន្ទាប់ពីនាង Matt Peeranee បានទាក់ទងគ្នាជាមួយនិងពោះម៉ាយម្នាក់ឈ្មោះថា Songkran Tejanarong ដែលត្រូវជាបងប្រុសសង្សាររបស់ Mint chalida ។

ដោយសារតែបារម្ភខ្លាចក្រែង Mint Chalida និង Matt Peranee នៅរកាំរកូសជាមួយគ្នា ទើបមហាជនចង់ដឹងចង់លឺថា ហេតុអ្វីបានជារូបថតដែលបានបង្ហោះនុងការគំរប់ខួបលើកទី ៤៩ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បែរជាមិនមានវត្តមានរបស់ Matt ខណៈពេលមានតែ Mint chalida, Taew Natapohn, Mew Nittha និងនាង Toey Jarinporn ។ ចំពោះរឿងនេះផងដែរ Mint បានបញ្ជាក់ថា នៅក្នុងថ្ងៃនោះគឺ Matt មានការរវល់ទើបមិនបាននៅថតរូបជុំគ្នា ហើយចំពោះមិត្តភាពរបស់ពួកគេគឺនៅដូចដើម ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Songkran Tejanarong Aff Taksaorn Matt Peeranee