បើទោះជាតារាដែលបានចាប់ផ្ដើមអាជីពដោយខ្សែភាពយន្ដសិច ប៉ុន្ដែតារាសំដែងស្រី នាង
Yip Ji Mei ឬ Loletta Lee ជាដើម គឺសុទ្ធតែមានដំណើរជីវភាពដាច់ដោយឡែកពីគ្នា។
ក្នុងបណ្ដាឆ្នាំ ១៩៨០ ដោយសារមានរូបរាងស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ ស្រី
ស្អាត Yip Ji Mei (Amy Yip Chi-mei)បានចាប់ផ្ដើមអាជីពសិល្បៈរបស់ខ្លួន និងក្លាយជាតារា
សំដែងក្នុងរឿងសិច។ និយាយដល់ឈ្មោះរបស់នាង យើងមិនអាចមិនរំលឹកដល់ខ្សែភាព
យន្ដមួយចំនួនដែលត្រូវបានគេស្គាល់ច្រើន ដូចជា "Sex and Zen" និង "Erotic Ghost Story"
រួមជាមួយនឹងខ្សែភាពយន្ដដទៃចំនួន ១០ផ្សេងទៀត។
ប៉ុន្ដែ នៅពេលអាជីពរបស់នាងបានឡើងដល់កម្រិតកំពូល Yip Ji Mei ដោយសារតែមនោ
សញ្ញេចនា នាងក៏បានសម្រេចចិត្តបញ្ឈប់អាជីពជាអ្នកសំដែងរបស់ខ្លួន ហើយនាងបានរៀប
ការជាមួយគ្រូពេទ្យវះកាត់កែសម្ផស្សម្នាក់។ ក្រោយមក នាងក៏បានប្ដូរទិសទៅធ្វើការវិនិយោគ
វិញម្ដង។
បច្ចុប្បន្ន Yip Ji Mei បានក្លាយជាថៅកែស្រីនៃភោជ្ជនិយដ្ឋានមួយចំនួន នៅប្រទេស ជប៉ុន
និង Macau ។ល។
សូមដាមដានវគ្គបន្ដ!
ដោយ ៖ សូរីយ៉ា
ប្រភព ៖ NS