CamNews

ប្លែកៗ 

សន្លប់ជាង ១ឆ្នាំ តែពេលឃើញប្រាក់ ស្រាប់តែដឹងខ្លួន ឡើងវិញ

ប្រាក់ បានក្លាយជាឱសថទិព្វចំពោះកម្លោះម្នាក់ ដែលស្ថិតក្នុងស្ថានភាពសន្លប់មិនដឹងខ្លួន អស់
រយៈពេលជាង ១ឆ្នាំ នៅប្រទេសចិន ព្រោះថា បុរសរូបនេះបានដឹងខ្លួនឡើងវិញ នៅពេលគ្រូពេទ្យ
លើកប្រាក់នៅចំពោះមុខ។

Xiao Li អាយុ ៣០ឆ្នាំ ដែលជាបុរសញៀននឹងហ្គេមអេឡិចត្រូនិចម្នាក់ នៅក្នុងក្រុង Shenzhen
ប្រទេសចិន បានសន្លប់កាលចាប់តាំងពីខែសីហា ឆ្នាំ ២០១៣ ក្រោយពីបានលេងហ្គេមជាច្រើន
យប់បន្តបន្ទាប់ នៅឯហាងអ៊ីនធឺរណែតមួយកន្លែង។ ភ្លាមៗនោះ បុរសនេះ ត្រូវបានក្រុមគ្រួសារ
យកមកកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

កាលពីខែមិនា ឆ្នាំ ២០១៤ Xiao Li ក៏ធ្លាប់បញ្ចេញអាការមួយចំនួន ដូចជា កម្រើកម្រាមដៃជា
ដើម។ បុរសនេះ ក៏អាចបើកភ្នែក ប៉ុន្ដែ នៅតែមិនទាន់ដឹងខ្លួនទាំងស្រុង នេះបើតាមទំព័រ China
Daily ។

ហេតុការណ៍គួរឱ្យចាប់អារម្មណ៍បានកើតឡើង នៅពាក់កណ្ដាលឆ្នាំ ២០១៤ នៅពេលគ្រូពេទ្យ
ស្រីម្នាក់ បានកាន់ក្រដាសប្រាក់ ១០០យ័ន ហើយលើកវាឡើងនៅចំពោះមុខ Xiao Li ខណៈមាន
មនុស្សម្នាក់និយាយថា ៖ “ប្រសិន អាចឆក់យកប្រាក់នេះបាន នោះប្រាក់នេះនឹងក្លាយជារបស់
អ្នក”។

ភ្លាមនោះ អ្នករាល់គ្នា ត្រូវភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារឃើញ Xiao Li លើកដៃរបស់ខ្លួនឡើង
ឆកយកប្រាក់នេះ។ ប៉ុន្មាននាទីក្រោយមក Xiao Li ក៏ស្រាប់តែបានរួចផុតពីសភាពពាក់កណ្ដាល
សន្លប់ ដែលបានកើតឡើងរយៈពេលជាង ១ឆ្នាំមកនេះ។

១០០​យ័ន មាន​តម្លៃ​ជាង ១៦​ដុល្លារ​អាមេរិក

អគ្គនាយករងនៃផ្នែកប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យដែល Xiao Li សម្រាកព្យាបាល ថ្លែងថា ករណី
របស់ Xiao Li អាចកើតឡើងដោយសារកត្តាច្រើនយ៉ាង ប៉ុន្ដែ ក្នុងនោះ ប្រាក់អាចជាកត្តាសំខាន់
ក្នុងការជួយឱ្យបុរសនេះ ដឹងខ្លួនទាំងស្រុងឡើងវិញបានលឿងជាងធម្មតា។

បច្ចុប្បន្ន Xiao Li អាចដើរបាន ដោយមានជំនួយពីបងប្អូន ប៉ុន្ដែ គាត់មិនទាន់និយាយបានដូចដើម
នៅឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mirror


Tags: Xiao Li Money Chinese man coma សន្លប់ ចិន