CamNews

តារា 

អុញ! ព្រាប សុវត្ថិ ផ្លាស់ប្ដូរអាជីព មកធ្វើជាបុគ្គលិកចាក់សាំងរបស់ Caltex តាំងពីពេលណា ? (Video Inside)

(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមិនស្ទើរទេ នៅពេលដែលអ្នកដំណើរតាមដងផ្លូវ ហើយបានចូលចាក់សាំង នៅស្ថានីយប្រេងឥន្ទនៈ កាល់តិច (Caltex) ស្រាប់តែប្រទះឃើញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងឯកសណ្ឋាន ជាបុគ្គលិកចាក់សាំងរបស់កាល់តិច បង្កឲ្យអ្នកដំណើរដែលបានឃើញ នាំគ្នាស្រឡាំងកាំង ព្រោះមិននឹកស្មានថា ជាតារាចម្រៀង ក្នុងដូងចិត្តរបស់ពួកគាត់ ផ្លាស់ប្ដូរអាជីពបែបនេះសោះ។

ប៉ុន្តែអ្វីដែលជាការពិត នេះគ្រាន់តែជាឈុតឆាក​ក្នុងការផ្សព្វផ្សាយ ដ៏ប្លែកអារម្មណ៍មួយ របស់ក្រុមហ៊ុនប្រេងឥន្ទនៈ កាល់តិច ដើម្បីអបអរខួប២០ឆ្នាំ ដែលបានចរាចរលក់ប្រេងឥន្ទនៈ នៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ប្រកបដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអតិថិជន​ ។

សូមទស្សនាវីដេអូ ដែលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលគ្រប់ៗគ្នា ​៖

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Preab sovath