CamNews

កីឡាអន្តរជាតិ 

Barcelona បំបែកកំណត់ត្រា ១០ ប្រកួត​មិនដែលចាញ់​ ក្នុងរដូវកាល Copa del Rey

ព័ត៌មានកីឡា៖ ក្រុម Barcelona បង្កើតកំណត់ត្រាជោគជ័យប្រកួតប្រចាំក្រុម ខណៈដែលខ្លួនបានទទួល​ជ័យជំនះ ១០ ប្រកួតជាប់គ្នាមិនដែលចាញ់ ក្រោយពេលប្រកួតចុងក្រោយប៉ះជាមួយក្រុម​ Villarreal ក្នុង​វគ្គ ប្រកួតជម្រុះផ្ដាច់ព្រ័ត្រ ជើងទី ១ នៃរដូវកាល Copa del Rey ។ 

ក្រុម Barcelona បើកទ្វាររង់ចាំទទួលក្រុមភ្ញៀវ Villarreal យ៉ាងកក់ក្ដៅ សម្រាប់ការប្រកួតពានរង្វាន់រដូវកាល Copa del Rey ខណៈដែលកន្លងមក ការប្រកួតរបស់ក្រុម​ មិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេ អស់ចំនួន ៩ ប្រកួតទៅហើយ រហូតមកទល់ពេលនេះ គឺជាកាប្រកួតលើកទី​ ១០ របស់ក្រុម​ ។ 

Barcelona បានផ្ដួលក្រុម Villarreal នៅនឹងផ្ទះរបស់ខ្លួនត្រឹមពិន្ទុ ៣ ទល់នឹង ១ ដោយកីឡាករ Messi នៅនាទីីទី ៤១ កីឡាករ Iniesta នៅនាទីទី ៤៩ នឹង Piqué នៅនាទីទី ៦៤ ។ ចំណែកក្រុម​ ភ្ញៀវវិញក៏ឆ្លៀតរក​បាន ១ គ្រាប់សងវិញផងដែរ ដោយកីឡាករ Trigueros Muñoz នៅនាទីទី ៤៨ ។ លទ្ធផលនៃការប្រកួត​​លើកនេះ គឺជាជោគជ័យទី ១០ របស់ក្រុម​ហើយ ដោយឡែកការប្រកួត កន្លងមក​ក្នុងរដូវកាល មួយនេះ ក្រុម មិនទាន់​ស្គាល់រសជាតិ ថា ចាញ់នៅឡើយទេ​អស់រយៈកាល ៩ ប្រកួត ។ 



ដោយ៖ អឿ​ អ៊ុយ

ប្រភព​៖ ប៊ីប៊ីស៊ី



Tags: Sport News Barcelona Copa del ReyVillarreal