មនុស្សជាង ៦,៣០០នាក់ ទាំងប្រុសទាំងស្រី បានប្រមូលផ្ដុំគ្នា នៅក្នុងក្រុងចំនួន ៩ របស់
កូរ៉េខាងត្បូង កាលពីថ្ងៃទី ២៤ធ្នូ ដើម្បីចូលក្នុងការណាត់ជួបដ៏ធំមួយ ក្នុងឱកាសថ្ងៃបុណ្យ
ណូអែល ដែលព្រឹតិ្ដការណ៍នេះ មានឈ្មោះថា "សង្គ្រាមប្រឆាំងភាពនៅលីវ"។
ដោយឡែកនៅក្នុងក្រុង សេអ៊ូល ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងឧទ្យាន Yeouido
ក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មធំរបស់ក្រុង ដោយមានការចូលរួមរបស់មនុស្សប្រហែល ៣,៥០០
នាក់។ ក្នុងចំណោមនោះ គឺមានបុរសដល់ទៅ ៧០០នាក់ ដែលចូលរួមស្វែងរកស្នេហា ដោយ
ពិតប្រាកដ។
យោងតាមលក្ខខណ្ឌនៃការចូលរួម គឺគេតម្រូវឱ្យបុរស ស្លៀកពាក់ឈុតស ចំណែកនារីវិញ គឺ
ស្លៀកឈុត ក្រហម និងស៊ីជំពូ។ ពួកគេទាំងអស់ ហាក់ដូចសប្បាយចិត្តខ្លាំងណាស់ នៅពេល
បានចូលរួមព្រឹត្តិការណ៍នេះ បើទោះជាអាកាសធាតុត្រជាក់យ៉ាងខ្លាំង ( -14អង្សា) ក៏ដោយ។
ព្រឹត្តិការណ៍នេះ គឺជាគំនិតរបស់និស្សិតប្រុសម្នាក់ដែលមានឈ្មោះថា Yu Hyung-tae ដោយ
កាលពីដើមខែនេះ គាត់បានបង្ហោះសារមួយ អំពាវនាឱ្យមានការជួបជុំគ្នាដ៏ធំមួយ នៅថ្ងៃទី ២៤
ធ្នូ ក្នុងបំណង "ប្រឆាំង" នឹងការនៅលីវ៕
ដោយ ៖ សីហា
ប្រភព ៖ VE