ក្រុមអ្នកតារាសាស្ដ្រអាមេរិក ព្រមានអំពីអាចម៍ផ្កាយយក្សមួយដែលមានអង្កត់ផ្ចិត ៣,២គីឡូម៉ែត្រ
អាចនឹងបង្កឱ្យមានរញ្ជួយដី និងរលកយក្ស គំរាមកំហែងដល់មនុស្សជាតិ។
អាចម៍ផ្កាយ 2000 ET70 ដែលមានអង្កត់ផ្ចិត ៣,២គីឡូម៉ែត្រ មានទំហំប៉ុនភ្នំ
ក្រុមតារាវិទូមកពីសកលវិទ្យាល័យ California, Los Angeles និងសកលវិទ្យាល័យផ្សេងទៀតនៅ
អាមេរិក កំពុងតែតាមដានអាចម៍ផ្សាយដែលមានឈ្មោះថា 2000 ET70 ដើម្បីស្វែងយល់ឱ្យបាន
ច្បាស់ជាងនេះអំពីទំហំ រូបរាង និងការវិលរបស់វា នេះបើតាមទំព័រ The Sun ដែលបានចុះផ្សាយ
កាលពីថ្ងៃទី ១៨កន្លងទៅ។ បណ្ដាលក្ខណៈពិសេសខាងលើ កំណត់នូវផ្លូវហោះហើររបស់អាចម៍
ផ្កាយនេះក្នុងអវកាស ដូច្នេះវាពិតជាមានសារសំខាន់ក្នុងការវាយតម្លៃនូវគ្រោះថ្នាក់ចំពោះមនុស្ស
ជាតិ។
យោងតាមអ្នកវិទ្យាសាស្ដ្រ ទំហំ និងទិសដៅហោះហើររបស់ 2000 ET70 ប្រែក្លាយវាទៅជាអាចម៍
ផ្កាយដែលមានគ្រោះថ្នាក់។ តាមរយៈការពិនិត្យមើលពីស្ថានិយតារាសាស្ដ្រ Arecibo នៅ Puerto
Rico និងប្រព័ន្ធរ៉ាដា Goldstone នៅ California អាមេរិក ក្រុមអ្នកវិទ្យាសាស្ដ្រ បានរកឃើញថា
អាចម៍ផ្កាយនេះមានរូបរាងដូចកណ្ដាប់ដៃ ហើយអង្កត់ផ្ចិតរបស់វាឡើងដល់ ៣,២គីឡូម៉ែត្រ។
រូបភាពទាំងនេះរបស់អាចម៍ផ្កាយ ត្រូវបានថតដោយប្រើរ៉ាដា និងបច្ចេកទេសពិនិត្យដទៃ
អាចម៍ផ្កាយ 2000 ET70 នេះ ធ្លាប់បានហោះក្បែរផែនដីនៅចម្ងាយ ៦,៨លានគីឡូម៉ែត្រ កាលពីឆ្នាំ
២០១២។ ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្របានព្យាករណ៍ថា វាអាចនឹងហោះមកកាន់តែក្បែរផែនដី នៅក្នុង
ទសវត្សរ៍ និងសតវត្សរ៍ខាងមុខ ហើយវាក៏អាចនឹងហោះមកបុកផែនដីផងដែរ៕
ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ The Sun