CamNews

កីឡាអន្តរជាតិ 

Chelsea បើកឱកាសទីផ្សារ Eden Hazard ទៅឲ្យក្លឹប Real Madrid ហើយ ក្នុងតម្លៃខ្លួន ដល់ទៅ ៨៤.២ លានផោន

ព័ត៌មានកីឡា៖ ក្លឹបតោខៀវ Chelsea ដឹកនាំដោយលោក Jose Mourinho បានត្រៀមខ្លួនជាស្រេច សម្រាប់ទីផ្សារ​ចរចាតម្លៃខ្លួនខ្សែបម្រើ គឺកីឡាករ Eden Hazard ជាមួយក្លឹប Real Madrid ប្រសិនជាពួកគេពិតជាហ៊ាន ទៅតាម​សំណើរ ដាក់កន្លងមកគឺ មានតម្លៃដល់ទៅ ៨៤.២លានផោន មែននោះ ។

Eden Hazard គឺជាកីឡាករខ្សែបម្រើស្នូលដ៏រឹងមាំបំផុត របស់ក្លឹប Chelsea​ កាលពីរដូវកាលមុនហើយ មិនត្រឹមតែប៉ុណ្ណោះ កីឡាករក៏ធ្លាប់ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំនៅ Premier League ផងដែរ​។ ស្របពេលនៃការ​ទទួលបានប្រជាប្រិយភាពខ្លាំងយ៉ាងដូច្នោះ Eden Hazard​ ក៏បានក្លាយជាមុខសញ្ញាយ៉ាងសំខាន់របស់ក្លឹប Real Madrid។ ប៉ុន្ដែទោះជាយ៉ាងណា ក៏ដោយឆ្លងកាត់ការចាប់ផ្ដើមរដូវកាលថ្មីពេលនេះ ក្លឹបមានបញ្ហាយ៉ាងខ្លាំង​ធ្លាក់​ទម្រង់លេងធ្វើឲ្យមិត្ដភាពរវាងកីឡាករ​នឹង ថ្នាក់ដឹកនាំ​មានបញ្ហា ។ 

យោងតាមគេហទំព័រ fichajes បានឲ្យដឹងថា កឹ្លប Chelsea មិនភ្លេចខ្លួនព្រមលក់ ខ្សែបម្រើវ័យក្មេងនេះក្នុងតម្លៃដែលថោកនោះទេ​ តាមការអះអាង យ៉ាងហោចណាស់ក៏ មិនក្រោម ៨៤ លានផោនផងដែរ ។ ចំណែក​ ក្លឹប Real Madrid ក៏មិនទាន់បានទាក់ទងត្រលប់មកវិញផងដែរ ថាតើ តម្លៃដែលក្លឹប Chelsea​ ដាក់នេះ ពិតអាចទទួលយកបាន ឬមួយយ៉ាងណា។


ដោយ៖ អឿ អ៊ុយ


Tags: Sport News Football Jose Mourinho Eden Hazard Real Madrid