ភ្នំពេញ៖ តារាចម្រៀងជើងថ្មី នៅក្នុងទ្រនំផលិតកម្ម ហង្សមាស កញ្ញា ផង នីដា ហៅ ស្រីខួច ត្រូវ
បានមហាជន នៅក្នុងស្រុកទទួលដំណឹងថា នាងបានវេចបង្វេចចេញទៅ ប្រទេសសម្បូរដុល្លារ គឺ
សហរដ្ឋអាមេរិក ដើម្បីសម្ដែងជូនបងប្អូនខ្មែរបានទស្សនាកម្សាន្ត សប្បាយនៅទីនោះ ។
តែទោះជាយ៉ាងណា ការចេញដំណើររបស់នាង ទៅសហរដ្ឋអាមេរិកនេះ ក៏ត្រូវបានបណ្តាញសារ
ព័ត៌មានក្នុងស្រុកមួយចំនួន បានចេញផ្សាយជាបន្តបន្ទាប់ផងដែរ ។ ខណៈទៅដល់ទឹកដីសហរដ្ឋ
អាមេរិក មិនទាន់បានសម្រាកឲ្យស្រួលផង តារាចម្រៀងរូបនេះ បានសម្ញែងរូបថតជាច្រើនសន្លឹក
ថត នៅមាត់សមុទ្របង្ហោះ នៅលើ Account Facebook របស់នាង ដើម្បីឲ្យមហាជនបានដឹង ។
សូមទស្សនារូបភាពរបស់ស្រីស្រស់ ផង ស្រីខួច នៅឯទឹកដីសហរដ្ឋអាមេរិក បន្តិចមើល៍ ស្អាត
យ៉ាងណាដែរ?
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល