ព័ត៌មានកីឡា៖ កីឡាករខ្សែបម្រើជើងចាស់ របស់ក្លឹប Barcelona បានថ្លែងប្រាប់ពីអារម្មណ៍ និង គំនិតប្រៀបធៀបយ៉ាងពិតៗ ទៅដល់មិត្ដរួមក្រុម និងអ្នកសារព័ត៌មាន ទាក់ទងនឹងដំណើរជីវិតពីរពេល គឺពេលក្នុងទីលានប្រកួតបាល់ នឹងពេលវេលា ក្នុងទីលានជាមួយដៃគូរនៅលើគ្រែ ។
កីឡាករ Sergio Busquets ដែលជាខ្សែបម្រើជើងចាស់ ដ៏ល្បីល្បាញប្រចាំនៅ ក្លឹប Barcelona និងជាមិត្ដសម្លាញ់យ៉ាងជិតស្និតរបស់ Messi ផងដែរនេាះ បានលាតត្រដាង យ៉ាងពេញមាត់អំពីសេចក្ដីសុខស្រួល ក្នុងវិស័យ ២គឺដំណើរជីវិតក្នុងទីលានប្រកួតបាល់នឹង ដំណើរជីវិតនៅលើគ្រែជាមួយដៃគូរ ដែលកីឡាករបានប្រាប់ទៅកាន់មិត្ដភក្ដិថា" វាគឺខុសគ្នាទាំងស្រុងចំពោះរឿងពីរនេះ ដោយ បាល់ទាត់ ចំពោះបុរសៗអាចតស៊ូលេងបាន ដោយមានក្ដីសុខរហូតដល់ទៅ ៣ទៅ ៤ការប្រកួត ប៉ុន្ដែបើការរួមរក្សវិញ បុរសៗអាចទទួលបានសេចក្ដីសុខ ត្រឹមតែមួយនាទីតែប៉ុណ្ណោះ គឺនឹងប្រែប្រួលហើយ"។
ជាការពិតណាស់ថា Sergio Busquets គឺជាកីឡាករជើងចាស់ដែលមានបទពិសោធន៍ច្រើន ទាំងជោគជ័យ និងបរាជ័យ ក្នុងឆាកជីវិតរបស់កីឡាករ។ តួយ៉ាងកន្លងមក គាត់ធ្លាប់ជួយឲ្យ ក្លឹបឈ្នះពានរង្វាន់ Champions League ៣ដង La Liga ៥ដង និង Copa del Rey ៣ដងផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball