ព័ត៌មានអន្តរជាតិ ៖ ដូចដែលដឹងស្រាប់ហើយថា កូរ៉េខាងជើង ជាប្រទេសកុម្មុនីស្តដ៏ខ្លាំងមួយ នៅតំបន់អាស៊ី ដោយក្នុងនោះ ច្បាប់ដ៏តឹងរឹង និងបម្រាមដ៏កំហិតត្រូវបានកំណត់ឡើងជាបន្តបន្ទាប់ តួយ៉ាង កាលពីថ្ងៃទី ២៥ ធ្នូ កន្លងទៅនេះ បើតាមសេចក្តីរាយការណ៍បញ្ជាក់ឲ្យដឹងថាមេដឹកនាំផ្តាច់ ការកូរ៉េខាងជើង គីម ជុងអ៊ុន បានដាក់កំហិតបម្រាមមិនឲ្យមានការអបអរ បុណ្យ Chirstmas តែបែរ ជាមានចេញការបង្គាប់បញ្ជា កំណត់យ៉ាងច្បាស់ថា ថ្ងៃទី ២៥ ធ្នូ ជំនួសឲ្យបុណ្យ Chirstmas ពលរដ្ឋ កូរ៉េខាងជើង ត្រូវតែធ្វើការគោរពវិញ្ញាណក្ខ័ន្ធ លោកយាយរបស់ខ្លួន ដែលបានចែកឋានទៅនោះ ។
បើយោងតាមរបាយការណ៍ បញ្ជាក់ឲ្យដឹងថា យាយរបស់មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុន ដែលមាន ឈ្មោះថា លោកយាយ គីម ជុងស៊ុក នោះ មានថ្ងៃកំណើតថ្ងៃទី ២៥ ធ្នូ ដែលត្រូវនឹងថ្ងៃបុណ្យ Chirtmas ផ្ទាល់តែម្តង ខណៈបុណ្យនេះផ្ទាល់ ត្រូវបានគេកត់សម្គាល់ឲ្យឃើញថា មានការអបអរនៅ ទូទាំងពិភពលោក ជាពិសេសប្រទេសលោកខាងលិច ។ លោកយាយ គីម ជុងស៊ុក នៅក្នុងរដ្ឋ កុម្មុយនីស្ត កូរ៉េខាងជើង ត្រូវបានរដ្ឋប្រសិទ្ធនាមថា "មាតាដ៏ពិសិដ្ឋនៃការធ្វើការបដិវត្តន៍" ផ្ទាល់តែ ម្តងដោយយោងទៅតាម ការរួមចំណែករបស់លោកស្រី ដែលត្រូវបានគេស្គាល់ថា ជាសកម្មជន ប្រឆាំងទៅនឹងជប៉ុន ។ របាយការណ៍បន្តឲ្យដឹងថា លោកយាយ គីម ជុងស៊ុក គឺជាភរិយាមេដឹកនាំ ផ្តាច់ការកូរ៉េខាងជើងដំបូងបំផុត Kim Il Sung ខណៈលោកយាយត្រូវជាម្តាយបង្កើត នឹងអតីតមេដឹក នាំផ្តាច់ការ Kim Jong ll នេះបើយោងតាមកាសែត The New York Post ។ ដោយជំនួសឲ្យការ ប្រារព្ធកម្មវិធីបុណ្យ Christmas ពលរដ្ឋកូរ៉េខាងជើង នៅថ្ងៃឈប់សម្រាក ២៥ ធ្នូ នោះ ត្រូវទៅគោរព វិញ្ញាណក្ខ័ន្ធលោកយាយ គីម ជុងស៊ុក ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាថ៍កំបាំងបំផុតនៅឆ្នាំ ១៩៤៩ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន