(ហ្សាការតា)៖ មនុស្ស៣នាក់បានស្លាប់ និង៤នាក់ផ្សេងទៀត រងរបួសបន្ទាប់ពីភ្នំភ្លើង ស៊ីណាប៊ុង (Sinabung) ស្ថិតនៅភាគខាងជើង ខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ ដោយមិនមានការប្រកាស អាសន្នទុកជាមុន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦។
រហូតមកដល់ពេលនេះ ប្រជាជនរស់នៅក្បែរនោះ ត្រូវបានជម្លៀសចេញ ហើយការខូចខាតនានា មិនទាន់ត្រូវបានបូកសរុបនោះទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង