ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ តុលាការបានធ្វើការប្រកាសជាសាធារណ អំពីការសម្រេចផ្ដន្ទាទោស ទៅដល់ប្អូនប្រុស ខា សុខេន និងសង្សាររបស់ខ្លួន ក្រោយពីបទសម្លាប់មនុស្សនៅ "ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ" ។
ប្រភពដដែលបានបន្តទៀតថា កូនប្រុសបង្កើតនាយ ហុង ដា រូបនេះ ត្រូវបានតុលាការសម្រេចអោយជាប់ពន្ធធនាគារ រយៈពេល ៧ ឆ្នាំ រីឯមិត្តស្រីដែលព្យាយាមរួមដៃគឺ ត្រូវជាប់អស់រយៈពេល ៥ ឆ្នាំដែរ ។
គួរបញ្ជាក់ឲ្យដឹងថា ករណីរឹតក សម្លាប់ដោយស្រស់ៗនេះ គឺប្អូនប្រុស ខា សុខេន ដែលជាកូនចុង ខឹងនឹងពាក្យសម្តីជេរខ្លួនរាល់ថ្ងៃ រហូតកើតអោយមានគុំនុំនិងហេតុការណ៍នេះ នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួលរបស់នាយហុងដា តែម្តង ៕
ដោយ ៖ គន្ធា