CamNews

ម៉ូតូ 

ក្រុមហ៊ុន N.C.X បង្ហាញម៉ូតូ Honda ស៊េរីថ្មី Honda Click 125i Idling Stop និងកម្មវិធីឈ្នះរង្វាន់

ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញនូវម៉ូតូស៊េរីថ្មី ដែលជាបច្ចេកវិទ្យាទំនើប ពី Honda គឺ
Honda Click 125i Idling Stop ដែលត្រូវបានបំពាក់ ដោយបច្ចេកវិទ្យាទំនើប មានដូចជា ESP
ធ្វើឲ្យម៉ាស៊ីន មានកម្លាំងខ្លាំង ស្ទុះ និងដំណើរការរលូន ងាយស្រួលជិះ។ FI ជាប្រព័ន្ធប្រើប៊ិច
ស៊ីសាំងតិច រូបរាងត្រូវបានរចនាឡើងស្អាត ទាក់ទាញ ទាន់សម័យ ស័ក្តិសមជាមួយមនុស្ស
ជំនាន់ថ្មី និងមានលក្ខណៈពិសេសមួយ ដែលមិនអាចរំលងបាន គឺប្រព័ន្ធ Idling Stop ជាប្រព័ន្ធ
ថ្មីដ៏អស្ចារ្យ អាចកាត់ផ្តាច់ការដំណើរការ ដោយស្វ័យប្រវតិ្ត នៅពេលដែលទោចក្រយានយន្ត
ឈប់ចំនួន 3 វិនាទី ម៉ាស៊ីននឹងឈប់ដំណើរការដោយស្វ័យប្រវត្តិ ប៉ុន្តែភ្លើងអាគុយនៅតែដំណើរ
ការ ជាធម្មតា ដោយគ្រាន់តែមួលហ្គែរ៍ឡើងបន្តិច ក៏អាចបន្តដំណើរទៅមុខទៀតបាន នេះជា
ប្រព័ន្ធ ដែលជួយឲ្យលោកអ្នកសន្សំសំចៃសាំង បានកាន់តែច្រើនជាងមុន។

Click 125i Fun Fest…! ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវបទពិសោធន៍ថ្មី ជូនដល់អតិថិជនរបស់
យើងតាមរយៈការជិះសាកល្បងផ្ទាល់ និងការថតរូបផ្តិតយកនូវអនុស្សាវរីយ៍ជាមួយម៉ូតូស៊េរីថ្មី
Click 125i ។ កម្មវិធីនេះបានផ្តល់ភាពសប្បាយរីករាយដល់អតិថិជន និងប្រិយមិត្តយើង ដោយ
មានផ្តល់ជូននូវកម្មវិធីពីររួមបញ្ចូលគ្នា នោះ គឺ កម្មវិធី Photo Contest ដោយគ្រាន់តែប្រិយមិត្ត
ថតរូបដ៏ស្រស់ស្អាតជាមួយម៉ូតូស៊េរីថ្មី Click 125i នៅតាមបណ្តាស្តង់តាំងបង្ហាញទាំង4 ទីតាំង
របស់ Honda ហើយបង្ហោះ រូបលោកអ្នកទៅលើទំព័រ ហ្វេសប៊ុក។

ចំពោះអ្នកដែលត្រូវបាន Like និង Share ចាប់ពី 1000 ឡើងទៅ មានសិទ្ធិចូលរួមក្នុងការប្រកួត
កម្មវិធីនេះ។ អ្នកដែលទទួលបានការ Like ច្រើនជាងគេបំផុត នឹងក្លាយជាអ្នកឈ្នះក្នុងកម្មវិធី។
ចំណែកកម្មវិធីមួយទៀត គឺប្រិយមិត្តគ្រាន់តែចុះឈ្មោះដើម្បីធ្វើការជិះសាកល្បង ជាមួយម៉ូតូ
Click 125i Idling Stop ដោយឥតគិតថ្លៃ ព្រមទាំងអាចទទួលបានរង្វាន់ជាច្រើនពីកម្មវិធី។

រង្វាន់ពីកម្មវិធីរួមមានដូចជា I-Phone 5, Mini I-Pad, Sumsung Galaxy Tab II អាវយឺត Honda,
សំបុត្រទស្សនាកុនរឿង Iron Man មួកសុវត្តិភាព Honda និងការដូរប្រេងម៉ាស៊ីនម៉ូតូ រយៈពេល
ពេញមួយឆ្នាំ។ ក្រៅពីនេះកម្មវិធីទាំងមូល បានផ្តល់ភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់
ពីសំណាក់ DJ BIG និងRolin ជាមួយការលេងហ្គេមប្លែកៗ សប្បាយៗនៅតាមស្តង់នីមួយៗ។

លើសពីនេះ ក្រុមហ៊ុនក៏មានកាដូពិសេស ជូនដល់អតិថិជនដែលតែងតែគាំទ្រនូវការជាវម៉ូតូ ម៉ាក
Honda ចាប់ពីថ្ងៃទី 01 មេសា ដល់ 31 ឧសភា 2013 នេះរាល់អតិថិជនទាំងអស់ ដែលបានជាវ
ម៉ូតូ Click 125i ស៊េរីថ្មីនេះ 01គ្រឿងពីគ្រប់សាខា និងតាមបណ្តាភ្នាក់ងារ ចែកចាយទាំងអស់របស់
ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងទទួលបានឆ្នោតផ្សងសំណាងមួយសន្លឹក ដែល
មានឱកាសឈ្នះរង្វាន់ដូចជា៖

-ម៉ូតូ Honda Click 125i ស៊េរីថ្មី ចំនួន 02 រង្វាន់
-I-Phone 5 ចំនួន 03 រង្វាន់ -
-Mini I-Pad ចំនួន 10 រង្វាន់

អ្នកស្រី ប្រាក់ បូនីរ៉ា ជាប្រធានផ្នែកទីផ្សារ តំណាងឲ្យក្រុមហ៊ុន N.C.X Co.,Ltd បានឲ្យដឹងថា ក្រុម
ហ៊ុន N.C.X Co.,Ltd (Honda) តែងតែព្យាយាមគិតរិះរក នូវអ្វីដែលថ្មី ទាន់សម័យ គុណភាពខ្ពស់
សន្សំសំចៃ ដើម្បីបម្រើនូវតម្រូវការទីផ្សារ និងយកចិត្តទុកដាក់ព្រមទាំងផ្តល់ភាពជឿជាក់ខ្ពស់ ដល់
អ្នកប្រើប្រាស់។ ក្រុមការងារនឹងបន្តបង្កើតនូវកម្មវិធីសប្បាយៗ ប្លែកៗ ជូនដល់អតិថិជនរបស់យើង
ជាបន្តបន្ទាប់៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: Honda Click 125i Idling Stop motorcycle vehicle